ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ញៀនស្រាសម្នាក់សម្លាប់ខ្លួនឯងយ៉ាងរន្ធត់

ប៉ោយប៉ែត៖ បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង ខណ:កំពុងអង្គុយមើលទូរទស្សន៍កាលពីវេលា ម៉ោង២និង២៤នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទះរបស់ខ្លួន ឋិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដ បន្ទាយមានជ័យ ។

មន្ត្រីកងរាជអាវុធហត្ថស្រុកម៉ាឡៃប្រាប់ថា ជនរងគ្រោះឈ្មោះ ពក ណាវ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានប្រពន្ធឈ្មោះ ឈឿង ពៅ អាយុ ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

លោកវរ:សេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការអាវុធហត្ថស្រុកម៉ាឡៃ ប្រាប់តាមទូរសព្ទ័ថា ជនរងគ្រោះជាមនុស្សសរសៃប្រសាទ ព្រោះបើយោងតាមការសាកសួរប្រពន្ធ និងអ្នកជិតខាងឆ្លើយថា ជនរងគ្រោះរយៈពេលកន្លងមក គាត់ញៀនស្រាស ដោយឃើញបែបនេះ ប្រពន្ធបានឲ្យផ្អាកហួបស្រាស ។

លោកបន្ថែមថា ក្រោយពីផ្អាក់ហួបស្រាស គាត់(ជនរងគ្រោះ)មានជំងឺបែបរវើរវាយ បន្ទាប់ពីព្យាបាលជា ហើយជនរងគ្រោះចេះតែមមើមមៃ ឃើញគេដេញវាយខ្លួន មួយរយ:ប្រហែលជាបីថ្ងៃ ជនរងគ្រោះបានយកកំាបិតចុងស្រួច ទៅសំលៀងនឹងថ្ម លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានអង្គុយមើលទូរទស្សន៍ក្រោមផ្ទះជាមួយប្រពន្ធ ស្រាប់តែប្រពន្ធភ្លេចខ្លួន បានឡើងលើផ្ទះយកកាំបិត ដែលសំលៀងថ្ងៃមុនអារកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង ។

លោកបញ្ជាក់ប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តទៀតថា ក្រោយពីពិនិត្យ និងស្រាវជ្រាវឃើញថា សពខាងលើពិតជាអារ កធ្វើអត្តឃាតដោយខ្លួនឯងពិតមែន ។ ក្រោយពីពិនិត្យសពរងគ្រោះបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា