ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបងថ្លៃវាយទម្លាក់ពីលើផ្ទះបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់កាលពីយប់ លុះព្រឹកឡើងស្លាប់

ភ្នំពេញៈ បុរសម្នាក់ជាជនជាតិឥស្លាម ត្រូវបងថ្លៃវាយទម្លាក់ពីលើផ្ទះ បណ្តាលឲ្យបែកក្បាល និងដាច់សរសៃឈាមរងរបួសធ្ង កាលពីម៉ោងជាង១០យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្ទះលេខ២៣ ក្រុម៣ ភូមិ១ ផ្លូវទន្លេសាប សង្កាត់-ខណ្ឌជ្រោយចង្វា លុះព្រឹកឡើងបានជនរងគ្រោះស្លាប់។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់នោះ មានឈ្មោះ លី វ៉ាន់ឌី អាយុ ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងមានប្រពន្ធឈ្មោះ លី លីហ្សា អាយុ ៤២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតខាងលើ និងមានកូនស្រីចំនួន ០៣នាក់ ។ ចំណែកឯជនបង្កមានឈ្មោះ វេង សម្បត្តិ អាយុ ៤៧ឆ្នាំ មុខរបរ ជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃ និងមានប្រពន្ធឈ្មោះ លី ស្រីម៉ៅ អាយុ ៥៣ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានកូនប្រុសស្រីចំនួន ០៣នាក់ ស្រី ០១ ប្រុស ០២។

ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់ និងប្រពន្ធបានជម្លោះប្រកែតគ្នា ហើយប្តីរបស់ខ្លួនបានយកអំបោសយកមកវៃក្បាលរបស់ខ្លួន ហើយខ្លួនក៏បានជេរប្តីវិញយ៉ាងខ្លាំងៗ បង្កឲ្យលឺដល់បុរសជាបងថ្លៃដែលជាជនបង្ក ។ បន្ទាប់មក បុរសដែលជាបងថ្លៃនោះ បានស្រែកថា កុំជម្លោះគ្នាមាត់លឺៗពេក រំខាន់អញដេក ហើយបុរសដែលជាជនរងគ្រោះនោះ បានស្រែកតបទៅវិញថា អាចមន៍អី ភ្លាមៗនោះ ធ្វើអោយបុរសដែលជាបងថ្លៃមានការខឹងសប្បាយ៉ាងខ្លាំង បានស្ទុះចុះពីលើផ្ទះរបស់ខ្លួន ដើរឡើងទៅផ្ទះរបស់ជនរងគ្រោះ ហើយបានវាយមួយដៃ និងបានច្រានជនរងគ្រោះបណ្តាលឲ្យធ្លាក់ពីលើយ៉រផ្ទះដែលមានកំពស់ ២ម៉ែត្រ ៧តឹក ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រោយពីកើតហេតុជនសង្ស័យដែលជាបងថ្លៃបានរត់គេចខ្លួនបាត់ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ បុរសដែលជាជនដៃដល់នោះ បានវាយធ្វើបាបប្រពន្ធកូន និងរករឿងបុរសដែលជាប្អូនថ្លៃជាជនរងគ្រោះ ជារៀងរាល់ថ្ងៃនៅពេលដែលរូបគេចេញពីធ្វើការម្តងៗ ។

លុះព្រឹកនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ហើយក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ច ព្រមទាំងបានដាក់ពាក្យប្តឹង ក្រោយពីដាក់ពាក្យប្តឹងរួចមក កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ផ្ទះកើតហេតុខាងលើ បានធ្វើកំណត់ហេតុ និងពិនិត្យមើលសាកសពរកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារករណីខាងលើពិតប្រាកដមែន។ បន្ទាប់ពីសមត្ថកិច្ចបានធ្វើកោសល្យវិច័្ឆយរួចរាល់ហើយ សាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យបានរត់គេចខ្លួនបាត់៕ ជ្រោយពេជ្រ

 

image6 image5 image4 image3 image2 image1 image7