ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ភ្លើងប្រច័ណ្ឌ! ទាញកាំបិតកាប់ប្រហារមុខរាងកាយស្រីស្នេហ៍បណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព កាប់ប្រហារទៅលើនារីជាសង្សារ បណ្តាលឲ្យរងរបួសចំមុខ និងស្មារ ដៃស្តាំធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រោះរឿងប្រច័ណ្ឌ ក្រោយកើតហេតុរួចជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៩:៣០នាទី យប់ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦ ភូមិ-សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលកំពុងគេចខ្លួនខាងលើមាន ឈ្មោះ សុំ សុរាជ អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅខាងលើ បានយកកាំបិត កាប់លើនារីរងគ្រោះជាសង្សារ ឈ្មោះ ស្រី សុខណា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ បណ្តាលឲ្យរងរបួសមុខ ស្មា និងដៃស្តាំ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពបន្តថា មូលហេតុដែលនាំឲ្យមានទំនាស់គ្នាឈានទៅប្រើហិង្សានេះ គឺដោយសារតែរឿងប្រច័ណ្ឌ ព្រោះជាសង្សារនឹងគ្នា ហើយក្រោយពីបង្ករឿងហេតុមកលើនារីរងគ្រោះរួចហើយនោះ ជនសង្ស័យបានគេចខ្លួនបាត់ ៕ ជ្រោយពេជ្រ