ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ បុរសម្នាក់ធ្វើអត្តឃាត (ចងកសម្លាប់ខ្លួននៅ និងផ្ទះ) នៅចំណុចភូមិដូរ្យដន្ត្រី ឃុំ កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីវេលាម៉ោង ២១:០០ នាទីថ្ងៃ សៅរ៍ ៧កើត ខែ ស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ។

លោកវរៈសេនីយ៍ឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានប្រាប់ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះថា ជនរងគ្រោះឈ្មោះឃួន វិចិត្រ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុ នៅពេលដែលក្រុមគ្រួសារបានប្រទះឃើញចងក ពេលនោះ ក្រុមគ្រួសារ បានកាត់កន្សែង យកជនរងគ្រោះមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់តែម្តង តាមការសន្និដ្ឋានរបស់គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកពិតប្រាកដមែន។

បន្ទាប់ពីកម្លាំងជំនាញទទួលបានព័ត៏មានរួច ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ ហើយបានពិនិត្យឃើញថា មិនមែនពាក់ព័ន្ធ នឹងរឿងឃាតកម្មទេ ពិតជាស្លាប់ដោយសារអត្តឃាត(ចងក)ប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី