ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ គឺរថយន្តមិនស្គាល់ម៉ាកបានបើកបុកម៉ូតូជនរងគ្រោះកំពុងបើកឆ្លងផ្លូវ ។ ក្រោយកើតហេតុ រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។

ករណីគ្រោះថ្នាក់នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២០និង២០នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៩ លេខ១៨០ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សេចក្តីរាយការណ៍ឲ្យដឹងថា មុនកើតហេតុ រថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ ទិសដៅភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចខាងលើបានបុកម៉ូតូ វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ជិះឆ្លងផ្លូវពីលិចទៅកើតបណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះចាន់ ឆន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។

NKD-36x6_outline

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ

IMG_4446 IMG_4445