ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកBentleyពាក់ស្លាកលេខភ្នំពេញ2AS.2345យ៉ាងលឿនរេចង្កូត​ទៅបុកម៉ូតូហុងដាc125សងលុយបញ្ចប់រឿង

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកBentleyយ៉ាងលឿនស្រាប់តែរេចង្កូត​ទៅបុកម៉ូតូហុងដាc125​ បណ្ដោលឲ្យបុរសម្នាក់រងរបួសរយះក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩​និង១៥នាទីព្រឹក ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ​តាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវលេខ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្ដីពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា គេឃើញ​រថ​យន្តមួយគ្រឿងម៉ាក Bentley ពណ៍ គ្រាប់អម្ពឹល ពាក់ស្លាកលេខ ភ្នំពេញ2AS.2345 បើកបរដោយបុរសម្នាក់បើក យ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះម​កដល់ចំណុ​ច​ខាងលើបានរេចង្កូតទៅបុកម៉ូតូហុងដាc125​ ពណ៍ខ្មៅ ពាកើស្លាកលេខ កណ្ដាល1H.0667 ជិះដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច បណ្ដោលឲ្យបុរសម្នាក់រងរបួសរយះក ភ្លាមៗម្ចាស់រថ​យន្តខាងលើបានយល់ព្រមសងតាមការស្នើសុំគឺឲ្យលុយទៅម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ៕ សរស្មី

NKD-36x6_outline