ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បុរសម្នាក់ព្រោះតែប្រចណ្ឌប្រពន្ធតូចចិត្តគិតខ្លីសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងក

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ព្រោះតែប្រច័ណ្ឌប្រពន្ធខ្លាំងពេកក៏ដាច់ចិត្តទៅចង.កធ្វើអត្តឃាតដោយខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់ក្បែរខាងក្នុងភូមិ។

ហេតុការណ៍បុរស់វ័យចំណាស់ធ្វើអត្តឃាតនេះបាកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៤(គ៦០)ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាត់ រាក់ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

បើតាមប្រភពពីកន្លែងកើតហេតុបានបំភ្លឺឲ្យសមត្ថកិច្ចដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននោះមូលហេតុ គឺបណ្តាលមកពីការប្រចណ្ឌប្រពន្ធខ្លាំងពេក ហើយតូចចិត្តខ្លួនឯង ក៏សម្រេចិត្តបែបនេះតែម្តង។

បន្ទាប់ពីកើតហេតុនគរបាលជំនាញចុះមកធ្វើកោសល្យវិច័យឃើញថា បុរសខាងលើពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែនហើយ សមត្ថកិច្ចក៏បានប្រគល់សាកសពឲ្យទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ជីវន្ត