ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺប្រចាំកាយចុះបេះផ្កាស្នោក្នុងស្រះប្រកាច់ធ្លាក់ទឹក លង់ស្លាប់

ខេត្តកំពងធំ៖ អាសូរ បុរសម្នាក់មានជំងឺប្រចាំកាយ ចុះបេះផ្កាស្នោ ក្នុងទឹកស្រះ ប្រកាច់ធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ងអាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១៥និង២៥នាទី ថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ស្ថិតនៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពងធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីមនុស្សលង់ទឹកស្លាប់១នាក់ មូលហេតុ ជនរងគ្រោះស្លាប់ដោយសារ ចុះបបេះផ្កាស្នោក្នុងទឹកស្រះប្រកាច់ធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ (មានជំងឺប្រចាំកាយប្រស្និត) ។

ជនរងគ្រោះឈ្មោះ ម៉ែន មុឺន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិឃុំ កើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថាពិតជាស្លាប់ដោយសារលង់ទឹកមែន រួចប្រគល់សាកសពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី