ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺរ៉ាំរ៉ៃប្រចាំកាយសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង

ខេត្តសៀមរាប៖ បុរសម្នាក់អស់សង្ឃឹមនឹងជីវិត ដោយសារមានជំងឺប្រចាំកាយ ក៏សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង កាលពីវេលាម៉ោង១២និង២០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិខ្ជាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឿន កែន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរធ្វើស្រែមានប្រពន្ធឈ្មោះ ត្រប់ ញាត អាយុ៣៥ឆ្នាំ មានកូន២នាក់ ។ ជនរងគ្រោះចងកនឹងខ្សែអង្រឹងប្រវែង៣ម៉ែត្រ កម្ពស់ពីដី២,៥០ម៉ែត្រ ពាក់អាវយឺត ស ដៃខ្លី និងអាវក្រៅ ដៃវែង ពណ៌បៃតងចាស់ ស្លៀកខោជើងវែង ពណ៌ខ្មៅ ចងកនឹងដើមត្រសេក ស្ថិតនៅខាងជើងផ្ទះចម្ងាយ៥០ម៉ែត្រ ។ តាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មូលហេតុបណ្តាលមកពី ជនរងគ្រោះតូចចិត្តនឹងខ្លួនឯងមានជំងឺប្រចាំកាយរ៉ាំរ៉ៃយូរពេក ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសឃាតកម្មឡើយ រួចមន្រ្ដីជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី