ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុករថយន្ដ

ខេត្តកំពង់ធំ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងឈរបញ្ជារថយន្ដបែន ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ ០៦A ត្រង់ចំណុច ភូមិស្នោ ឃុំត្រពាំងឫស្សី​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះចរាចរណ៍នេះ បង្កឡើងដោយរថយន្តបែនដឹកដី ម៉ាក jumbo ពាក់ស្លាកលេខ ក ៨៤៤៩ ភ្នំពេញ ៣ ពណ៌ខៀវ អ្នកបេីកបររថយន្តបែន ឈ្មោះ ពេជ យ៉ុន អាយុ ៦២ ឆ្នាំ រស់ភូមិ ស្នោ ឃំុត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (រត់គេចខ្លួនពីកន្លែងកេីតហេតុ)។

ឯរថយន្តជនរងគ្រោះ ម៉ាក តាកុម៉ា ពណ៍ ស ពាក់ស្លាកលេខ ភ ព ២Ak០៧៧០ អ្នកបើករថយន្តដោយឈ្មោះ យិន រ៉ាត់ អាយុ ៤១ ភេទប្រុស នៅភូមិលេខ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ(គ្មានរបួស) ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា (មូលហេតុ ) ខណៈដែលរថយន្ដបែនបត់ឆ្វេងឆ្លងថ្នល់លឿនពេកក៏ជ្រុលទៅបុក រថយន្តតាកូម៉ាកំពុងធ្វើដំណើរ ស្របទិសគ្នាពីលិចទៅកេីត បុកចំពីចំហៀងខាងស្តាំបណ្តាលឲ្យរថយន្ត តាកូម៉ា ប៉ើងទៅបុកអ្នកថ្មេីរជេីងឈ្មោះ សាត សិលា ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិស្នោ ឃំុត្រពាំឫស្សី ស្រុកកំពង់ស្វាយ (បណ្តាលឲ្យរបួសធ្ងន់) ។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងចុះវាស់វែងធ្វើកំណត់ហេតុ ព្រមទាំងប្រមូលវត្ថុតាងទៅទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរង់ចាំដំណោះស្រាយតាមក្រោយ៕ ប៊ុន រិទ្ធី