ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បុរសម្នាក់លេបថ្នាំប្រតិកម្ម បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ខណៈមិនស្រួលខ្លួនក៏ទៅទិញថ្នាំផ្សំមកហូប បែជាប្រតិកម្មថ្នាំ គាំងបេះដូងស្លាប់ភ្លាមៗ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ ព្រំ ឋាន ហៅ សួគ៌ ឋាន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិ ព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ ជាបុរសពោះម៉ាយ មានជំងឺប្រចាំកាយ លើសឈាម មើលពុំជា ច្រើនខែ ឆ្នាំ មកហើយ ប្រើប្រាស់ថ្នាំជាប្រចាំ ស្រាប់តែនៅវេលាម៉ោង២ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា នេះអការជំងឺរើធ្វើទុក្ខឡើង ជនរងគ្រោះបានទិញផ្សំថ្នាំមកហូប លុះមួយម៉ោងក្រោយ បែរជាប្រតិកម្មថ្នាំ រឹងដៃ ជើង ក្រុមគ្រួសារ ជួយមិនទាន់ គាំងបេះដូងស្លាប់បាត់ ដោយមិនអស់ចិត្ត ពលរដ្ឋ ក្បែរខាង ក្រុមគ្រួសារ ហៅក្រុមសង្រ្គោះ ឲ្យជួយទៅពិនិត្យ បន្ថែម ជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ និងសុំឲ្យជួយ សម្រួលបញ្ជាក់ លិខិតមរណភាព ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖