ព័ត៌មានទាន់ហេតុការណ៍៖

បុរសវិកលចរឹកម្នាក់ចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធម្ម

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៨និង៥នាទី ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មានករណីមនុស្សចងកនឹងក្រមាបណ្ដាលឲស្លាប់យ៉ាងអាណោចអាធ័ម នៅផ្ទះឈ្មោះ ហ៊ាក ថៃ ស្ថិតនៅភូមិវាល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហ៊ត ថន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ ឃុំកើត ហេតុខាងលើ មូលហេតុ វិកលចរឹក ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកខ្លួនឯងប្រាកដមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី