ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ត្រវឃាតកមិនស្គាល់មុខវាយសម្លាប់យកទម្លាក់ក្នុងប្រឡាយទឹក

ខេត្តស្ទឹងត្រែង៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងប្រឡាយ កាលពីវេលាម៉ោង១៦ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយទឹក មួយកន្លែង ស្ថិតក្នងភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះដែលឃាតកវាយសម្លាប់នោះមានឈ្មោះ ឆាយ សែ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីលំនៅភូមិវាដេញ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបន្តទៀតថាៈ ចំណែកជនសង្ស័យមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ តែតាមការស្រាវជ្រាវនឹងស៊ើបអង្កេតរបស់សមត្ថកិច្ច បានឲ្យដឹងថាៈជនរងគ្រោះជាម្ចាស់ចំការ និងមានកម្មកររស់នៅជាមួយ ក្រោយកើតហេតុ កម្មករដែលនៅជាមួយបានបាត់ពីចំការរបស់ជនរងគ្រោះអស់ទៅហើយ ទើបសមត្ថកិច្ចសន្និដ្ឋានថា ជាកម្មកររបស់ជនរងគ្រោះតែម្តង។

NKD-36x6_outline

ឃាតកម្មនេះ អាចជារឿងគំនុំរវាងម្ចាស់ចំការ នឹងកម្មករ ព្រោះកន្លងមកជនរងគ្រោះធ្លាប់បានជេរស្តីឱ្យកម្មករ ហើយមិនបានប៉ុន្មានផងក៏ស្រាប់តែមានករណីឃាតកម្មនេះកើតឡើង ក្រោយពេលកើតហេតុត្រូវបានក្រុមគ្រួសាររាយការណ៍ដល់សមត្ថកិច្ច ចុះពិនិត្យដល់កន្លែងកើតហេតុខាងលើ ឃើញថា ការស្លាប់របស់បុរសវ័យចំណាស់នេះគឺជាករណីឃាតកម្ម។

បច្ចុប្បន្នសមត្ថកិច្ចបានស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតា​ម​ប្រពៃណី​៕ មាស សុផាត