ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា រអិលជើងធ្លាក់ចូលស្ទឹងលង់ស្លាប់យ៉ាងអាណោចអាធម្ម

ខេត្តកំពង់ធំៈ បុរសវ័យចំណាស់ម្នាក់លង់ទឹកស្ទឹងស្លាប់​ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងស្ទឹងសែន ភូមិ កំពីងតាគង់​ ឃុំ ឈូកស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ប៉ិញ លិញ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅ ភូមិ បេង ឃុំ ស្រើង ស្រុកប្រាសាទសំបូរ​ ខេត្តកំពង់ធំបាន មកស្នាក់នៅស៊ីឈ្នួលពុះឫស្សីទាំងគ្រួសារនៅភូមិ កំពីងតាគង់ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះព្រំអៀង អាយុ៥៤ឆ្នាំ ត្រូវជាប្រពន្ធបានអោយដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទី បាននាំប្ដីប្រពន្ធមកស៊ីឈ្នួលពុះឫស្សីនៅ ភូមិ ឃុំ កើតហេតុខាងលើ រហូតដល់រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨និង១៥នាទី ប្ដីខ្លួនស្រវឹងស្រាខ្លាំង បានទៅពុះឫស្សីនៅជិតមាត់ស្ទឹងសែនដូចសព្វដង ពេលនោះខ្លួនបានដើរទៅជួយពុះឫស្សីប្ដីដែរ តែពេលទៅដល់បានឃើញស្បែកជើង១ចំហៀង នៅ និងមាត់ទឹក ម្ខាងទៀតអណ្ដែតទឹកពេលនោះនាងខ្ញុំបានដើរមករកប្ដីនៅក្នុង ភូមិ វិញខ្លាចប្ដីខ្លួនដើរមកផឹកស្រាបានប្រហែល២៥នាទីរកមិនឃើញក៏ដើរត្រឡប់មកវិញ ស្រាប់តែលីក្មួយស្រែកថារកពូឃើញហើយ ពេលមកដល់បានឃើញប្ដីត្រូវបានបងប្អូនស្រងពីក្នុងទឹកដាក់មកលើគោក ពិនិត្យរកស្លាកស្នាម ប៉ុន្ដែពុំឃើញមានអ្វីឡើយររួចក៏យកមកផ្ទះបងថ្លៃនៅ ភូមិ កំពីងតាគង់ ឃុំ ឈូក ស្រុកប្រាសាទសំបូរ តែម្ដង ។

ក្រោយពីដឹងព័ត៌មានកម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយលោកនាយប៉ុស្ដិ៍ឈូក និងមេ ភូមិ និងក្រុមគ្រួសារបានពិនិត្យឃើញថា មានឈាមបន្តិចបន្តួចលាយជាមួយលំអងដី ហូរចេញពីរន្ធច្រមុះគ្មានស្លាកស្នាមអ្វីឡើយ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី