ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បុរសវ័យចំណាស់ម្នាក់ មិនដឹងថាមានវិបត្តិអ្វីបានជាចងកសម្លាប់ខ្លួនទាំងមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់មិនដឹងថា មានវិបត្តអ្វី បានចងកសម្លាប់ខ្លួនទាំងមិនដឹងមូលហេតុ។

ហេតុការណ៍បង្កកាភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ចំណុចកាំជណ្តើរ ជានទី២ ភូមិ១ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

សពមានឈ្មោះ វន សូយទ្រី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨៨ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ មានស្រុកកំណើតនៅ ភូមិ៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។

បច្ចុប្បន្នសមត្ថកិច្ច​កំពុងចុះ​មក​ពិនិត្យ​ និងធ្វើ​កោសល្យវិច័យ៕ ស រស្មី