ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បុរសស្រវឹងខួប ខឹងប្រពន្ធបន្ទោសតិចតួច ចងកស្លាប់លើមែកឈើ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសស្រវឹងខួបម្នាក់ ខឹងប្រពន្ធស្តីបន្ទោសពាក្យសម្តីធ្ងន់ៗ ក៏ឈឺចិត្ត បានរត់ទៅចងកស្លាប់យ៉ាងអាណោចអាធ័មលើដើមឈើក្រោយផ្ទះអ្នកស្រុក ។ ហេតុការណ៍ប្តីចងកធ្វើអត្តឃាតនេះ ប្រព័ន្ឋបានរកឃើញសពប្តីនៅម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុង ភូមិ ឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ។

ជនរងគ្រោះឈ្មោះ ពេជ្រ ចាន់ធឿន ភេទប្រុស អាយុ២៦ឆ្នាំ មានប្រពន្ធឈ្មោះ ពេជ្រ ចិន អាយុ២៧ឆ្នាំ ។ ពួកគេទាំង២នាក់ រស់នៅ ភូមិ កើតហេតុខាងលើ ។

ប្រភពព័ត៌មានពីស្ត្រីជាភរិយា បានប្រាប់សមត្ថកិច្ចថា ប្តីរបស់នាង ជាមនុស្សចូលចិត្តផឹកស្រា ថ្ងៃរះមិនទាន់ផុតចុងឈើផង ប្តីនាង ស្រវឹងបាត់ហើយ មិនដែលជួយកិច្ចការរកលុយ ផ្គត់ផ្គង់គ្រួសារទេ ។ លុះថ្ងៃកើតហេតុ នាងឃើញប្តីដើរចូលផ្ទះ ស្រវឹងទាំងព្រឹកទៀត ក៏ស្តីបន្ទោសឲ្យប្តីដូចរាល់ដង ដោយមិនដឹងថា ប្តី គិតខ្លីដូច្នេះទេ ។

នារី ជាភរិយា បន្តថា ដោយសារ បាត់ប្តីមិនមកហូបបាយតាំងពីថ្ងៃត្រង់រហូតយប់ ក៏មានការសង្ស័យ ចាប់ផ្តើមដើររក ស្រាប់តែប្រទះឃើញសពប្តី ចងកលើដើមឈើខាងក្រោយផ្ទះស្ត្រីចំណាស់ម្នាក់ឈ្មោះ មាស ខន អាយុ៦២ឆ្នាំ ក៏ស្រែកឆោឡោឲ្យអ្នកស្រុកជួយ តែយឺតពេលហើយ ដោយជនរងគ្រោះ មិនដឹងចងក្រងពីពេលណា ។

លុះដល់ព្រឹកថ្ងៃទី១៧ ខែដដែល សមត្ថកិច្ច បានចធ្វើកោសល្យវិច័យសព បញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាត រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖