ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ជិះម៉ូតូបុកគ្នាបណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣ និង០០នាទី ថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅភូមិអូរធំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូទាំងពីរអ្នក បើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន ។ អ្នកបើកបរម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ក្រហម ស្លាកលេខ ព្រៃវែង 1K1479(ពីលិចទៅកើត) ដោយឈ្មោះ សួន គុណ ភេទប្រុស អាយុ47ឆ្នាំ នៅភូមិកើតហេតុខាងលើ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) ។ ចំណែកម្នាក់ទៀតបានបើកបរម៉ូតូម៉ាក វេវអាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ គ្មាន បើកបរដោយឈ្មោះ ស៊ុន សុវេង ភេទប្រុស អាយុ35ឆ្នាំ ស្នាក់នៅភូមិសែនអភិវឌ្ឍន៍មួយ ឃុំទីពោស្រុកសន្ទុក ខេត្តកំពង់ធំ (មិនពាក់មួកសុវត្ថិភាព)(ស្លាប់នៅកន្លែងកើតហេតុ) ។

សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និង វាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យ ព្រមទាំងប្រមូលវត្ថុតាងយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី