ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ត្រូវប៉ូលិសឃាត់ខ្លួនចោទពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ប៉ូលិសចាប់ខ្លួនបុរស២នាក់ក្រោយកឃើញថ្នាំញៀនចំនួន២កញ្ចប់តូច
នៅក្នុងហោប៉ៅខោរបស់ពួកគេ ខណៈកំពុងធ្វើដំណើរដោយថ្មើរជើង កាលពីម៉ោង
២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែសីហា ឆ្នាំ២០១៧នៅក្នុងភូមិត្រពាំង
ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា
បានអោយដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូល
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខណៈកងកម្លាំងរបស់លោកយាមល្បាតក្នុងមូល
ដ្ឋានបានប្រទះឃើញបុរស២នាក់(ជនខាងលើ)កំពុងតែធ្វើរដំណើរដោយថ្មើរជើង
នៅតាមផ្លូវក្នុងភូមិបុរីកម្មករ(ពីមុនភូមិត្រពាំងឈូក)ដោយមានការសង្ស័យក៏ឃាត់
អោយឈប់ដើម្បីត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន ២កញ្ចប់តូចនៅក្នុងហោប៉ៅ
របស់ឈ្មោះលាង ចាន់បញ្ញា ហៅប៉ាង ភេទប្រុសអាយុ១៨ឆ្នាំទើបឃាត់ខ្លួនតែម្តង
រួមទាំងបក្ខពួករបស់គេម្នាក់ទៀតឈ្មោះហ៊ាន សុខ ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់
នៅផ្ទះជួលក្នុងភូមិកើតហេតុ។

NKD-36x6_outline

ប៉ូលិស បានចោទប្រកាន់ពួកគេពីបទជួញដូរថ្នាំញៀនដោយខុសច្បាប់ បើទោះបី
ពួកគេបានប្រកែកដោះសារថា ថ្នាំនេះពួកគេបានទិញយកមកសំរាប់ជក់(សេព)ក៏
ដោយក្តីដោយផ្អែកលើសកម្មភាពមិនប្រក្រតីរបស់ពួកគេ ដែលគ្មានមុខរបរសោះ
រួមទាំងអត្តសញ្ញាណផ្សេងៗទៀត៕ តុង សីហា