ព័ត៌មានទាន់ហេតុការណ៍៖

បុរស៣នាក់រងរបួសយ៉ាងធ្ងន់បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកខណៈកំពុងជិះម៉ូតូ

ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្ស៣នាក់ បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញមួយទំហឹង ខណៈកំពុងជិះម៉ូតូឌុបគ្នា កាលពីវេលាម៉ោង២៣ និង៤០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចភ្លើងស្តុបក្រពើហា ស្ថិតក្នុងក្រពើហា សង្កាត់​ព្រែកឬស្សី ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CD-7747 ។ អ្នកបើកបរម៉ូតូឈ្មោះ ប៉ឺន​ ចាន់សុភារ៉ា ភេទប្រុស​ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងអ្នករួមដំណើរជាមួយ២នាក់មិនស្គាល់អត្តសញ្ញាណ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈជិះដល់ចំណុចកើតហេតុក៏ត្រូវរថយន្តបង្កមិនស្គាល់ម៉ាកបើកច្រាស់ទិសគ្នាបុកពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវជាតិរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តបង្កបានបើកបត់ទៅទិសខាងលិចបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ រីឯម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅធ្វើការដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

NKD-36x6_outline