ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ប្រមឹក​ឆ្លៀត​ចងក​ស្លាប់​ពេល​ ប្រពន្ធ​ទៅ​ធ្វើការ​

ខេត្ដកំពង់ចាម​ ៖​ បុរស​ប្រមឹក​ម្នាក់​ នៅ​ពេល​ប្រពន្ធ​កូន​មិន​នៅផ្ទះ​ដោយ​ចេញ​ ទៅ​ធ្វើការ​បាត់​ក៏​ចងក​លើ​ផ្ទះ​របស់​ខ្លួន​ ស្លាប់​ចោល​កូន​៥​នាក់​បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថ​ កិច្ច​មូលដ្ឋាន​នាំ​គ្នា​ទៅ​ចោមរោម​មើល​។​

​លោក​ ប៉ាក់​ ជាតិ​ អធិការ​នគរបាល​ ស្រុក​កំពង់សៀម​បានឱ្យ​ដឹង​ថា​ សព​ជន​ រង​គ្រោះ​ឈ្មោះ​ ប៉​ សំបូរ​ ហៅ​វ៉ា​ ភេទ​ ប្រុស​ អាយុ​៤៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ -​ឃុំ​កោះ​រកា​ ស្រុក​កំពង់សៀម​ ខេត្ដ​ កំពង់ចាម​ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ ដោយ​ចងក​នឹង​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ លើ​ធ្នឹម​ ផ្ទះ​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៥​ ។​

​លោក​ ទឹក​ សុធា​ នាយ​នគរបាល​ប៉ុស្ដិ៍​ កោះ​រកា​បានឱ្យ​ដឹង​ដែរ​ថា​ ជន​រង​គ្រោះ​ មានកូន​៥​នាក់​ក្នុង​បន្ទុក​ ហើយ​រាល់ថ្ងៃ​ ជន​រង​គ្រោះ​តែងតែ​ដើរ​ផឹកស្រា​.​ស​ ស្រា​ ថ្នាំ​ នៅ​តាម​ភូមិ​រហូត​ក្លាយជា​ជន​ប្រមឹក​ ស្រវឹង​ខួប​ក្លាយជា​មនុស្ស​សរសៃប្រសាទ​ និង​តែងតែ​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​ កូន​ជា​រឿយៗ​ស្ទើរ​ក្លាយជា​ទម្លាប់​ទៅ​ ហើយ​ ។​

​លោកនាយ​ប៉ុស្ដិ៍​បាន​បន្ដ​ទៀត​ថា​ នៅ​ ថ្ងៃ​កើតហេតុ​ប្រពន្ធ​និង​កូន​របស់​ជន​រង​ គ្រោះ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ បាត់​អស់​នៅ​សល់​តែ​ជន​រង​គ្រោះ​ម្នាក់​ ឯង​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​ជាមួយ​លោក​ ប្រធាន​ភូមិ​កោះ​រកា​ក្នុង​ ។​

​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៧​ ខែ​ មក​រា​ ឆ្នាំ​២០១៥​ ស្រាប់តែ​បាត់​មិនឃើញ​ ជន​រង​គ្រោះ​មិនដឹង​ទៅ​ណា​ ។​ ភ្លាម​នោះ​ លោក​មេ​ភូមិ​និង​អ្នក​ជិតខាង​មានការ​ សង្ស័យ​ក៏​ដើរទៅ​ផ្ទះ​ជន​រង​គ្រោះ​ស្រែក​ ហៅរក​ជន​រង​គ្រោះ​តែ​គ្មាន​អ្នកឆ្លើយ​តប​ បន្ទាប់​មក​លោក​មេ​ភូមិ​បាន​ឡើង​ទៅ​ ធាក់​ទ្វារផ្ទះ​របើក​ ទើប​ឃើញ​ជន​រង​គ្រោះ​ ចងក​សម្លាប់​ខ្លួន​នៅ​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ ទៅ​ហើយ​ ។​

​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​បន្ទាប់​ពី​ពិនិត្យ​និង​ធ្វើ​កោ​ស​ល្យ​វិច័យ​រួច​ ៕

tru1 tru