ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្រោយ​ពេល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ

ខេត្ដសៀមរាប​ ៖​ បុរស​ម្នាក់​មាន​ប្រពន្ធ​និង​កូន​៤​នាក់​ បាន​សម្រេចចិត្ដ​គិត​ខ្លី​ ដោយ​ផ្ដាច់ជីវិត​ ចងក​ និង​ខ្សែ​នីឡុង​ សម្លាប់​ខ្លួន​នៅ​ក្រោមផ្ទះ​ខ្លួនឯង​ ក្រោយ​ពេល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៧​ ខែមករា​ ស្ថិត​នៅ​ភូមិ​ ត្នោត​កំបុត​ ឃុំ​កំពង់​ភ្លុក​ ស្រុក​ប្រាសាទបាគង​ ខេត្ដសៀមរាប​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ស៊ុន​ សុ​ផា​ន​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ មាន​ភរិយា​ ឈ្មោះ​ ផែ​ កូនង៉ា​ អាយុ​២៤​ឆ្នាំ​ មានកូន​៤​នាក់​ រស់នៅ​ភូមិ​ ត្នោត​កំបុត​ ឃុំ​កំពង់​ភ្លុក​ ស្រុក​ប្រាសាទបាគង​។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ផឹក​ស្រវឹង​ និង​ដើរ​លេង​រាល់ថ្ងៃ​ដោយ​មិន​គិត​ក្រុម​គ្រួសារ​ ហើយ​ប្រពន្ធ​ក៍​មាន​ជម្លោះ​ជាមួយ​គ្នា​តិចតួច​ ។​ បន្ទាប់​ពី​មាន​ជម្លោះ​ ប្រពន្ធ​ក៍រ​ត់ទៅ​នៅ​ជាមួយ​បង​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

ប្រភព​បន្ដ​ថា​ នៅ​ពេល​ប្រពន្ធ​នៅ​ជាមួយ​បងហើយ​នោះ​ ជន​រង​គ្រោះ​ក៍​ទៅ​ហៅ​ប្រពន្ធ​ឲ្យ​ត្រឡប់​វិញ​ ប៉ុន្ដែ​ភរិយា​ជន​រង​គ្រោះ​ បាន​ប្រាប់​ឲ្យ​ទៅ​សុំ​បង​ទើប​នាង​ត្រឡប់​ទៅ​វិញ​។​ នៅ​ពេល​ប្រពន្ធ​ឲ្យ​សុំ​បងហើយ​ ប្ដី​បាន​ និយាយ​ថា​ “​បើ​ឯង​មិន​ទៅ​ផ្ទះ​វិញ​ទេ​ ខ្ញុំ​និង​ចងក​សម្លាប់​ខ្លួន​ហើយ​”​ ។​ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ ដោយ​ចងក​ សម្លាប់​ខ្លួន​នៅ​ក្រោមផ្ទះ​ខ្លួនឯង​មែន​។​

បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យវិច័យ​ហើយ​នោះ​ក្រុម​គ្រួ​សារបាន​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​ ៕

wtpk6w6s