ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ចងក​ស្លាប់​សង្ស័យ​ជំងឺ​សរសៃប្រសាទ​រើ​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ អ្នក​ភូមិ​បាន​ប្រទះ​ ឃើញ​បុរស​ម្នាក់​ចងក​ស្លាប់​នៅ​លើ​ដើម​ ស្វាយ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​ ២០១៥​ ស្ថិត​នៅ​ក្នុង​ក្រុម​១៦​ ភូមិ​១​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​បើ​តាម​នគរបាល​សង្កាត់​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ស៊ុត​ មុ​ស​ អាយុ​២៣​ឆ្នាំ​ ជា​កម្មករ​លី​សែង​អីវ៉ាន់​ ដាក់​រថយន្ដ​ឈ្មួ​ល​ រស់នៅ​ជាមួយ​ម្ដាយ​ មេម៉ាយ​ ស្ថិត​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ ខាងលើ​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ បាន​ប្រើ​ខ្សែ​អង្រឹង​ចងក​ធ្វើ​អត្ដឃាត​នៅ​ លើ​ដើម​ស្វាយ​ក្រោយ​ផ្ទះ​ក្នុង​ដី​ឡូត៍​របស់​ គេ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៥០​ម៉ែត្រ​ ។​

​សាកសព​ជន​រង​គ្រោះ​ក្រោយ​ការ​ ពិនិត្យ​ឃើញ​ថា​ មិន​មាន​ជាប់​ពាក់ព័ន្ធ​ នឹង​អំពើ​ឃាតកម្ម​នោះ​ទេ​ ។​

​បើ​តាម​ម្ដាយ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ច្រើន​ឆ្នាំ​មក​ហើយ​បាន​ជួប​ គ្រោះថ្នាក់​ចរាចរណ៍​រង​របួស​ផ្នែក​ក្បាល​ ហើយ​កាល​ណោះ​ក្រុម​គ្រួ​សារបាន​បញ្ជូន​ ពី​ខេត្ដ​ព្រះ​សីហ​នុម​ក​ព្យាបាល​នៅ​មន្ទីរ​ ពេទ្យ​កាល់​ម៉ែ​ត​រាជធានី​ភ្នំពេញ​ ។​ ក្រោយ​ សះជា​ពីរ​បួស​ជន​រង​គ្រោះ​ជន​រង​គ្រោះ​ មាន​សតិ​ខួរក្បាល​មិន​ប្រក្រតី​ដូច​កាល​ ពី​មិន​ទាន់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ។​ នៅ​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ ស្រាយ​យក​ខ្សែ​អង្រឹង​ពីក្រោម​ផ្ទះ​ ហើយ​ ពេល​នោះ​មាន​គេ​សួរ​ជន​រង​គ្រោះ​ថា​ “​ឯង​យក​ខ្សែ​អង្រឹង​ទៅ​ណា​ ឬ​ទៅ​ចងក​?”​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ឆ្លើយ​ថា​ “​ទាល់តែ​យូរ​បាន​អា​ញ់​ចងក​”​។​ លុះ​ម៉ោង​ ជាង​៨​បាត់​ជន​រង​គ្រោះ​មិនឃើញ​ទៅ​ លី​សែង​អីវ៉ាន់​ ម្ដាយ​និង​បងប្អូន​នាំ​គ្នា​ ដើរ​រក​ស្រាប់តែ​ប្រទះ​ឃើញ​ចងក​ស្លាប់​ បាត់​ទៅ​ហើយ​ ។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​ បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​ឧទ្ទិស​ កុសល​ឱ្យ​ជន​រង​គ្រោះ​ទៅ​កាន់​សុគតិភព​ និង​ជាតិ​ក្រោយ​កុំឱ្យ​ជួប​រឿង​បែប​នេះ​ កើតឡើង​ទៀត​ ៕​ឆ្លាម​សមុទ្រ​

IMG-20150604-WA0001

IMG-20150604-WA0002