ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ជា​គ្រូបង្វឹក​យោធា​ក្រាំងចេក​ បើក​ឡិច​ស៊ិ​ស​ ៤៧០ ​បុក​ហា​យ​ឡេន​ឌ័​រ​របួសធ្ងន់​ស្រាល​៨​នាក់​

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​គ្រូ​បង្វឹក​យោធា​ក្រាំងចេក​បាន​បើករថយន្ត​ឡិច​ស៊ិ​ស​ ៤៧០​ ទាំង​ស្រវឹង​ជោគ​ជាំ​ រេ​ពេញ​ផ្លូវ​ ចូល​ចំណែក​ផ្លូវ​អ​ទិ​ភាព​ របស់​រថយន្ត​ហា​យ​ឡិន​ឌ័​រ​ ដែល​បើកបរ​ប​ញ្ជ្រា​ស ទិស​គ្នា​បុក​គ្នា​ពេញទំហឹង​តែ​ម្តង ​បណ្តាល​ឱ្យ​មនុស្ស​មួយ​រថយន្ត​របួសធ្ងន់​ស្រាលរ​ហួត​ដល់​ទៅ​៨​នាក់​ ចំណែក​ម្ចាស់​រថយន្ត​ឡិច​ស៊ិ​ស​៤៧០​ មិន​មាន​របួស​នោះ​ទេ​ ប៉ុន្តែ​មាន​សារព័ត៌​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ខុស​ការ​ពិត​ទាំងស្រុង​ ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨និង២០​នាទី​យប់​ ថ្ងៃ​ទី​៨​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២៥-២៦​ ភូមិ​សង្គម​ ឃុំ​ពើក ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ ។​

ក្រោយ​ពី​មាន​ហេតុការណ៍​ភ្លាមៗ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​មនុស្ស​៤​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ​កាល់​ម៉ែ​ត​ និង​កុមារ​៣​នាក់​ដឹក​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​សមត្ថកិច្ច​ជំនាញ​ចរាចរ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​អង្គស្នួល​ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​ ។​

សមត្ថកិច្ច​នគរ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​ មនុស្ស​៨​នាក់​ដែល​ជិះ​រថយន្ត​ហា​យ​ឡិន​ឌ័​រ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​2U.9916​ រង​របួស​គឺ​មាន​២​នាក់​របួសធ្ងន់​ក្នុង​នោះ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ មានឈ្មោះ​ស៊ុ​យ​ ចំណាប់​ អាយុ​៣៣​ឆ្នាំ​ ហើយ​អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​បឹង​ឈូក​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ ។​ រថយន្ត​ឡិច​ស៊ិ​ស​៤៧០​ ពណ៌​ខ្មៅ​ ពុំ​មាន​ស្លាក​លេខ​ទេ​ បើកបរ​ដោយ​ឈ្មោះ​ ម៉ាត់​ អាល់​នី​ម​ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ ជា​គ្រូបង្វឹក​យោធា​(​យោធា​ចា​រ្យ​)​ ក្រាំងចេក​មាន​ទីលំនៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ខណ្ឌឫស្សីកែវ​ ។​

សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​និយាយ​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ហា​យ​ឡិន​ឌ័​រ​ មាន​មនុស្ស​ជិះ​ជា​លក្ខ​ណះ​គ្រួសារ​ ពេញ​រថយន្ត​ត្រឡប់​មក​ពី​ដើរ​លេង​នៅ​ក្រុងព្រះសីហនុ​ ដោយ​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​វិញ​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ មាន​រថយន្ត​ឡិច​ស៊ិ​ស​៤៧០​ បើកបរ​រេ​ពេញ​ផ្លូវ​ហើយ​ចូល​ចំណែក​ផ្លូវ​អ​ទិ​ភាព​របស់​រថយន្ត​ហា​យ​ឡិន​ឌ័​រ​ ភ្លាម​នោះ​ក៏​មាន​រថយន្ត​២​គ្រឿង​ទៀត​ប្រភេទ​តូ​យ៉ូ​តា​កាម​រី​ និង​រថយន្ត​តូ​យ៉ូ​តា​វី​ហ្គោ​ នៅ​ខាង​មុខ​បាន​គេច​ផុត​ ដោយ​ ឡែក​រថយន្ត​ហា​យ​ឡិន​ឌ័​រ​ រង​គ្រោះ​បាំង​រថយន្ត​វី​ហ្គោ​មើល​មិនឃើញ​គេច​មិន​ទាន់​ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ិ​ស​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា​ បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​រដូករណែល​ពេញ​រថយន្ត​ហា​យ​ឡិន​ឌ័​រ​តែ​ម្តង​ រីឯ​ម្ចាស់​រថយន្ត​ឡិច​ស៊ិ​ស​៤៧០​ពុំ​មាន​របួស​នោះ​ទេ​ ។​

សាក្សី​បន្ត​ថា​ រថយន្ត​ឡិច​ស៊ិ​ស​៤៧០​អ្នកបើកបរ​ស្រវឹង​ជោគ​ជាំ​ហើយ​បាន​បើក​បុក​គៀ​គេ​ពី​កន្លែង​ផ្សេង​បណ្តាល​ឱ្យ​ខូ​ខ​ខាត​ផ្នែក​ខាងស្តាំ​យ៉ាងដំណំ​ ផង​ដែរ​ ហើយ​ម្ចាស់​រថយន្ត​នោះ​ស្រវឹង​ឡើង​វង្វេង​អស់​ដោយ​និយាយ​ទូរ​សព្ទ័​ប្រាប់​មិត្តភក្តិ​ថា​ខ្លួន​មាន​គ្រោះថ្នាក់​ចរាចរ​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​អន្តរា​ជាតិ​ភ្នំពេញ​ទៅ​វិញ​ ចំណុច​នេះ​ ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ម្ចាស់​រថយន្ត​ឡិច​ស៊ិ​ស​ស្រវឹង​លែង​ដឹង​អី​អស់​ទៅ​ហើយ​ ៕ ​ជ្រោយ​ពេជ្រ​

Chroy-pich2

Chroy-pich

Chroy-pich1