ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ត្រូវ​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់​ថ្នាំ​ញៀន​

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ​ឃាត់ខ្លួន​ ខណៈ​ខណ្ឌ​ចុះ​ធ្វើ​រដ្ឋបាល​ កាលពី​រសៀល​ថ្ងៃ​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៣​ នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

មុន​ពេល​ឃាត់ខ្លួន​ កម្លាំង​បញ្ជា​ ការ​ឯកភាព​ខណ្ឌ​ សែន​ សុខ​ ចុះ​ធ្វើ​រដ្ឋបាល​ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ មាន​សភាព​គួរ​ឱ្យ​ សង្ស័យ​ ក៏​ហៅ​មក​សួរនាំ​ ជនសង្ស័យ​ ភ័យ​ ហើយ​ជ្រុស​ថ្នាំ​ក្រាម​ពណ៌​ស​១​កញ្ចប់​ពី​ដៃ​។​

ឃើញ​ដូចនេះ​ បញ្ជា​ឯក​ ភាព​ខណ្ឌ​បាន​ចាប់​ និង​បញ្ជូន​មក​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​រួម​ទាំង​វត្ថុ​ តាង​ម៉ូតូ​ ស្មាស់​ ពណ៌​ក្រហម​១​ គ្រឿង​ ពាក់​ ស្លាក​លេខ​ ភ្នំពេញ​ 1C-1710​ និង​ថ្នាំ​១​ កញ្ចប់​តូច​ ។​

តាម​ចម្លើយ​ សារភាព​ថា​ ខ្លួន​ពិតជា​បាន​ទិញ​ និង​ប្រើប្រាស់​គ្រឿង​ ញៀន​ មែន​។​ តាម​ការ​បំភ្លឺ​របស់​សមត្ថកិច្ច​ ជនសង្ស័យ​ ឈ្មោះ​ជឹ​ម​ ភា​រិ​ន​ ហៅ​ ម៉ៅ​ អាយុ​៣២​ មុខរបរ​ រត់​ម៉ូតូឌុប​ ស្នាក់​នៅ​ភូមិ​ រោងចក្រ​ សង្កាត់​ ភ្នំពេញ​ថ្មី​ខណ្ឌ​ សែន​ សុខ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ កំពុង​ឃាត់ខ្លួន​ និង​សាកសួរ​ នៅ​អធិការ​ខណ្ឌ​ សែន​ សុខ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​៕​ តុង​ សីហា​

z23wf6hc