ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បើករថយន្ត​ស្រវឹង​បញ្ច្រាស់ទិស​ដៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​របួស​ក្មេង​ស្រី​ម្នាក់​ ​ ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្មេង​ស្រី​ម្នាក់​បាន​រង​របួស​ ខ​ណះ​ដែរ​កំពុង​ជិះ​ រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក៏​ត្រូវ​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ខាងឆ្វេង​ដៃ​ បញ្ច្រាសទិស​ដៅ​ ទៅ​បុក​ រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ ធ្វើ​ឲ្យ​ក្រឡាប់​តែ​ម្តង​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦​ ខែមិថុនា​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ មុខ​ក្រសួងពត៌មាន​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ។​

​តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រ៉ឺ​ម៉ក់​ម៉ូតូ​មួយ​ គ្រឿង​ដឹក​ស្ត្រី​ចំណាស់​២​នាក់​និង​ក្មេង​ស្រី​តូចៗ​២​នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ ក្នុង​ទឹ​ស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ចំណែក​រថយន្ត​បង្ក​ម៉ា​កកូ​រ៉ូ​ឡា​ ពណ៌​ទឹក​ប៉ិច​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 2P-5439​ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​នៅ​ខាងឆ្វេង​ដៃ​ ក្នុង​ស្ថានភាព​ស្រវឹង​ជិះ​រេ​ពេញ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​រង​របួសស្រាល​ ក្មេង​ស្រី​ម្នាក់​ ក្រៅពី​នោះ​មិន​មាន​រង​របួស​ទេ​ ចំណែក​រថយន្ត​បង្ក​វិញ​ខូចខាត​ផ្នែក​ខាង​មុខ​និង​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​បើក​ទៅ​មុខ​លែង​រួច​ ។​

​ក្រោយ​ពេល​កើតហេតុ​បុរស​ជា​អ្នក​រថយន្ត​ដែល​ស្រវឹង​ទោរទន់​សុំ​ស្មើគ្នា​មិន​ព្រម​សង​សំណង​ទៅ​រ៉ឺ​ម៉ក​ម៉ូតូ​ទេ​ ដោយ​ចោទ​ថា​រ៉ឺ​ម៉ក​ម៉ូតូ​ជា​អ្នក​បុក​រថយន្ត​របស់​គាត់​ ថ្វី​ត្បិត​តែ​រថយន្ត​ របស់​គាត់​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ពិតមែនតែ​គាត់​បើកភ្លើង​សុំ​ផ្លូវ​ត្រឹមត្រូវ​ និង​បាន​អួត​ក្អេងក្អាង​ថា​ គាត់​ស្គាល់​សុទ្ធតែ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​ និង​មេ​នគរបាល​ ទោះបីជា​ ទៅ​ដល់​ណា​ក៏​មិន​ឈ្នះ​គាត់​ដែរ​ ។​

​ខណៈ​ដែល​បុរស​ជា​អ្នក​បើករថយន្ត​ទាំង​រំលោភច្បាប់​ចរាចរណ៍​ខុស​ទាំង​ស្រវឹង​ហើយ​ បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ទៀត​ផង​ បែរជា​ក្អួត​ក្អេងក្អាង​មិន​ព្រម​សំណង​ទៅ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​ទាមទារ​សំណង​ព្រោះ​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់​ខូចខាត​អស់ហើយ​នោះ​ ធ្វើ​ឲ្យ​ប្រជា​ ពលរដ្ឋ​ដែល​ឈរ​ចោមរោម​មើល​នាំ​គ្នា​និយាយ​ស្តីបន្ទោស​មួយ​ម៉ាត់​ម្នាក់​គ្រប់​គ្នា​ ទើប​អ្នក​បើករថយន្ត​រូប​នោះ​ព្រម​សំណង​ទៅ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ចំនួន​១៥០​ដុល្លារ​បញ្ចប់រឿង​ ៕​ស​ ដា​រ៉ា​

2015_06_17_09_58_38_2

2015_06_17_09_58_38_1

2015_06_17_09_58_38

2015_06_17_09_58_38_44


ចែករំលែក៖