ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​លង់ទឹក​ស្លាប់​អណ្តែត​ តាម​ខ្សែទឹក​មក​ទើ​នៅ​ក្រុង​តា​ខ្មៅ​

ចែករំលែក៖

​ខេត្តកណ្តាល​ ៖​ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​ពី​កន្លែង​ផ្សេង​ហើយ​បាន​អណ្តែត​តាម​ខ្សែទឹក​ហូរ​មក​ទើ​ជាប់​នៅ​មាត់ច្រាំង​ទន្លេបាសាក់​នៅ​ក្រុង​តា​ខ្មៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​ ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ខាងត្បូង​គល់​ស្ពាន​ព្រែក​សំរោង​ប្រហែល​៣០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​១​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

មន្ត្រី​នគរបាល​យុត្តិធម៌​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​អណ្តែត​លើ​ផ្ទៃ​ទឹក​ទន្លេបាសាក់​ រួម​មក​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ចុះ​ទៅ​អន្តរាគមន៍​ចង​សាកសព​អូស​ចូល​មាត់​ប​ច្រាំង​ទន្លេ​ ស្រង់​ឡើងគោក​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​នៅ​ខាង​មុខ​វត្ត​ព្រែក​សំរោង​ ។​

សាកសព​ជន​រង​គ្រោះ​ខាងលើ​នេះ​ពុំ​ត្រូវ​បាន​បាន​ស្គាល់​អត្ត​សញ្ញា​ទេ​ សាកសព​មាន​ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង​ ពណ៌​ខ្មៅ​ អត់​មាន​ពាក់អាវ​ សក់​ខ្លី​ អាយុប្រមាណ​៣០​ឆ្នាំ​ កម្ពស់​១,៦២​ម៉ែត្រ​ ។​

ប្រភព​ដដែល​បាន​បន្ត​ថា​ សាកសព​មាន​សភាព​ហើម​ប៉ោងរ​លួច​ស្បែក​ខ្លះៗ​ តាម​ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​ស្លាប់​រយៈពេល​ប្រមាណ​៣​ថ្ងៃ​មក​ហើយ​ ។​ នៅ​លើ​ខ្លួនប្រាណ​សាកសព​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​ ជន​រង​គ្រោះ​ស្លាប់​ឲ្យ​សារ​លង់ទឹក​ពី​កន្លែង​ផ្សេង​ ហើយ​បាន​អណ្តែត​តាម​ខ្សែទឹក​ហូរ​ រហូត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ ។​

ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ​នោះ​សមត្ថកិច្ច​នគរបាល​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ចាត់ចែង​បូជា​នៅ​ខាង​មុខ​វត្ត​ព្រែក​សំរោង​ ព្រោះ​សាកសព​មាន​សភាព​ស្អុយរលួយ​ទៅ​ហើយ​មិន​អាច​តម្កល់​ទុក​រង​ចាំ​សាច់ញាតិ​មក​ទទួលយក​បាន​ទេ​ ៕

gkgk0aoh

l4f7ao9v


ចែករំលែក៖