ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ស្រវឹង​ខួប​ម្នាក់​ប្រចណ្ឌ​ប្រពន្ធ​ចងក ​ស្លាប់ ​ចោល​កូន​ –

ខេត្តស្វាយរៀងៈ​ បុរស​ស្រវឹង​ខួប​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទះ ​ឃើញ​ចងក​ស្លាប់​ក្រោម​ដើម​ព្រីង​កាលពី​វេលា​ម៉ោង ​១១​ព្រឹក​ ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​បិទមាស​ ឃុំ​សំបួរ​ ស្រុក​រមាស​ហែក​ ។​

​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ចងក​ធ្វើ​អត្ថ​ឃាត​ឈ្មោះ​ ហ៊ុន​ ឈឿ​ន​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ បុរស​រង​គ្រោៈ​បាន​យក​ខ្សែ​ចង​គោ​ចងទៅ​លើ​ដើម​ព្រីង​ខាងលិច​ផ្ទះ​ចម្ងាយ​ ១៥០​ម៉ែត្រ​ ។​

​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា​ បុរស​ខាងលើ​ចូល​ចិត្ត​ផឹកស្រា​រាល់ថ្ងៃ​ស្រវឹង​រាល់ថ្ងៃ​មិនសូវ​ជួយ​ធ្វើការ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​​កូន​នោះ​ឡើយ​។​ មិនតែប៉ុណ្ណោះ​រករឿង​ក្រុម​គ្រួសារ​មិន​លួស​ថ្ងៃ​ឡើយ​ដោយសា​តែ​ប្រចណ្ឌ​ប្រពន្ធ​ ។​

​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា​ នៅ​ថ្ងៃ​កើតហេតុ​ពេលបាយ​ថ្ងៃត្រង់​រួច​ ស្រាប់តែ​បាត់​ប្តី​មិនឃើញ​មក​ហូប​បាយ​ដូច​សព្វដង​ ។​ ក្រោយមក​ស្រាប់តែ​អ្នក​ភូមិ​ប្រទះ​ឃើញ​ចងក​ រូប​គាត់​ក៏​ប្រញាប់រ​ត់ទៅ​មើល​ទើប​ដឹង​ថា​ ប្ដី​ចងក​ស្លាប់​បាត់​ទៅ​ហើយ​ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​មក​ពិនិត្យ​សាកសព​ឃើញ​ថា​ ជន​រង​គ្រោះ​ ពិតជា​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន​ មិន​មាន​ស្លាកស្នាម​អ្វី​សង្ស័យ​ជា​អំពើ​ឃាតកម្ម​នោះ​ទេ​ រួច​ក៏​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​
30(3)

29(4)