ព័ត៌មានទាន់ហេតុការណ៍៖

បុរស​២​នាក់​ត្រូវ​រថយន្ដ​បុក​ស្លាប់​ពេល​កំពុង​ជិះ​ម៉ូតូ​

ខេត្ដកំពង់ស្ពឺ​ ៖​ បុរស​២​នាក់​ត្រូវ​រថ​ យន្ដ​មួយ​គ្រឿង​បុក​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​ អាណោចអាធ័ម​ខណៈ​កំពុង​ជិះ​ម៉ូតូ​នៅ​ លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​នៅ​ ក្នុងភូមិ​ត្រាច​ ឃុំ​កា​ហែង​ ស្រុក​សំរោង​ ទង​ ខេត្ដកំពង់ស្ពឺ​ កាលពី​វេលា​ម៉ោង​១២​ និង​៣០​យប់​ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​
នគរបាល​ចរាចរ​ស្រុក​ឱ្យ​ដឹង​ថា​ អ្នក​ បើករថយន្ដ​បង្ក​មិន​ត្រូវ​បាន​គេ​ស្គាល់​ អត្ដសញ្ញាណ​នោះ​ទេ​ តែ​រថយន្ដ​ដែល​ បាន​បុក​ជន​រង​គ្រោះ​ម៉ាក​ពុ​យ​ហ្ស៊ោ​ ពណ៌​ ក្រហម​ ពាក់​ស្លាក​លេខ​តាកែវ​ 3A-1274​ ។​

​ជន​រង​គ្រោះ​២​នាក់​ដែល​ស្លាប់​ក្នុង​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ប្រុស​ សម្បត្ដិ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ ក្រាំង​ស្ពឺ​ ភូមិ​ក្រាំងក្រូច​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ និង​បុរស​ម្នាក់​ទៀត​ដែល​ រួម​ដំណើរ​ជាមួយ​ឈ្មោះ​អោម​ វិចិត្រ​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទំពូង​ ឃុំ​ កា​ហែង​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​។​
​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ ខ្មៅ​ គ្មាន​ស្លាក​លេខ​ ។​

​ទាក់ទិន​នឹង​ករណី​រថយន្ដ​បុក​អ្នក​ជិះ​ ម៉ូតូ​ស្លាប់​ខាងលើ​នេះ​មិន​មាន​សាក្សី​ ណា​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​នោះ​ ទេ​តែបើ​តាម​មើល​ស្នាម​ជាប់​នៅ​លើ​ ផ្លូវជាតិ​គឺ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ប៉ះ​ ទង្គិច​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ខណៈ​ជន​ រង​គ្រោះ​ជិះ​ពី​កើត​ទៅ​លិច​ ។​

​តាម​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ អ្នក​បើករថយន្ដ​បាន​រត់គេច​ខ្លួន​ដោយ​ទុក​ រថយន្ដ​នៅ​កន្លែង​កើតហេតុ​ ហើយ​រថ​ យន្ដ​និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​យក​ទៅ​ រក្សា​ទុក​នៅ​កន្លែង​សមត្ថកិច្ច​រង់ចាំ​ដោះ​ ស្រាយ​តាម​ផ្លូវច្បាប់​ជា​ក្រោយ​ ។​

​តាម​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ​ នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​បាន​ផឹក​ ស៊ី​ច្រៀង​នៅ​ក្នុង​ក្លិប​មួយ​ក្នុង​ខេត្ដកំពង់ស្ពឺ​ លុះ​ក្រោយមក​ពួក​គេ​បាន​ចេញពី​ក្លិប​ រួច​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ទៅ​ផ្ទះ​ដោយ​គេ​ សង្ស័យ​ក្នុង​ស្ថានភាព​ស្រវឹង​ផង​ ទើប​បណ្ដាល​ឱ្យ​ជួប​គ្រោះថ្នាក់​ដល់​ជីវិត​បែប​នេះ​៕

IMG-20150211-WA0002

IMG-20150211-WA0000