ព័ត៌មានទាន់ហេតុការណ៍៖

បើកការប្រកួតពាន CEO Cup រដូវកាលទី៥

ភ្នំពេញ៖ ក្រុមចំនួន៦មកពីសាខាទូទាំងរាជធានីភ្នំពេញរបស់អម្រិតត្រូវប្រកួតគ្នាលើវាលស្មៅសិប្បនិម្មិតបឹងកក់ដើម្បីដណ្តើមពានរង្វាន់អគ្គនាយកឬ CEO Cup 2017 រដូវកាលទី៥ដែលត្រូវបានបើកកាលពីល្ងាចថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០១៧។

លោក ដុស ឌីន អគ្គនាយករងបានលើកឡើងថា ការងារដំណើរការទៅបានគឺអាស្រ័យលើរាងកាយ ហើយរាងកាយដំណើរការទៅបានគឺអាស្រ័យលើសុខភាពល្អ ដូច្នេះម្នាក់ៗត្រូវយកចិត្តទុកដាក់លើសុខភាព ទោះបីជារវល់ការងារយ៉ាងណាក៏ដោយ។ «បុគ្គលិកយើងទាំងអស់គ្នាជាប់រវល់ធ្វើការ និងមិនសូវបានជួបគ្នា អីចឹងបានជាលោកអគ្គនាយកបង្កើតឲ្យមានពាននេះឡើងក្នុងគោលបំណងឲ្យបានស្គាល់គ្នា សាមគ្គីគ្នា និងដើម្បីសុខភាព។ ទោះជាយ៉ាងណា យើងត្រូវចេះយោគយល់ អាស្រ័យគ្នា ព្រោះយើងមិនគិតសំខាន់លើការឈ្នះពាននោះទេ ប៉ុន្តែគិតលើសុខភាព ហើយសមាជិកទាំងអស់អាចចូលលេងបាន»។លោកអគ្គនាយករងរូបនេះបន្ថែមថា នៅពេលខាងមុខក្រុមហ៊ុននឹងបង្កើតកីឡាពីរបីប្រភេទបន្ថែមទៀតដើម្បីឲ្យបុគ្គលិកកាន់តែមានឱកាសលេងកីឡា ជាពិសេសប្រភេទកីឡាណាដែលស្ត្រីអាចលេងបាន។ ជាងនេះទៀតនោះក៏ជាផ្នែកមួយជួយជំរុញ និងលើកកម្ពស់វិស័យកីឡានៅកម្ពុជា។

NKD-36x6_outline

គួរបញ្ជាក់ដែរថា ពានរង្វាន់ CEO Cup ២០១៧នេះមាន៦ក្រុមចូលរួមប្រកួតប្រជែង និង១ក្រុមទៀតជាបុគ្គលិកជាន់ខ្ពស់ភាគច្រើនមានវ័យចំណាស់ដែលប្រកួតមិត្តភាពថ្ងៃបើកឆាកតែប៉ុណ្ណោះ។ ការប្រកួតនេះប្រើរូបមន្តវិលជុំសន្សំពិន្ទុក្នុងនោះក្រុម៤ដែលមានពិន្ទុខ្ពស់ជាងគេឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងត្រូវប្រើពេល១៨សប្តាហ៍។ ចំពោះប្រាក់រង្វាន់វិញនៅមិនទាន់ច្បាស់ឡើយ ប៉ុន្តែមានតែ២ក្រុមប៉ុណ្ណោះនឹងទទួលបានប្រាក់៕ វឌ្ឍនា