ព័ត៌មានទាន់ហេតុការណ៍៖

បើកឆាកប្រកួត៦០ក្រុមសម្រាប់ថ្ងៃដំបូងនៅភ្នំពេញកំពុងប្រកួតយ៉ានស្វិតស្វាញ

ភ្នំពេញ៖ ថ្ងៃដំបូងសម្រាប់ការប្រកួតចវគ្គជម្រុះក្នុងមណ្ឌលរាជធានីភ្នំពេញនៃពាន់រង្វាន់ Tiger Street Football Festival 2017 នៅមុខមជ្ឈមណ្ឌលកោះពេជ្រ បានបញ្ចប់ថ្ងៃទីមួយដោយធ្វើការប្រកួតអស់ជាង៣០ប្រកួត ហើយនិងធ្វើការប្រកួតចំនួន ៣ ថ្ងៃដោយគិតចាប់ពីថ្ងៃទី៩ ដល់ ១១ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្វែងរកចំនួន ១២ ក្រុមទៅធ្វើការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្វែងរកអ្នកឈ្នះទឹកប្រាក់ ១៥០០០ដុល្លា។

មណ្ឌលភ្នំពេញដែលជាមណ្ឌលចុងក្រោយនេះ គឺពិតជាស្វិតស្វាញជាងមណ្ឌលផ្សេងៗទៀត ព្រោះចំនួនក្រុមបាល់ទាត់ដែលដាក់ពាក្យចូលរួមមានចំនួនច្រើនរហូតដល់ទៅ ១២០ ក្រុមដូចនេះធ្វើឲ្យកីឡាករទាំងអស់ខិតខំប្រើបច្ចេកទេសយកឈ្នះលើដៃគូដោយមិនបន្លាយពេលវេលាឡើយ ៕ ថម សន

NKD-36x6_outline

4 1 2 3