ព័ត៌មានទាន់ហេតុការណ៍៖

បើកទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកកំពីងពួយដើម្បីទម្លាក់ទឹកតាមប្រឡាយមេនិងប្រឡាយរងនានាទៅផ្គត់ផ្គង់ឲ្យការបង្កបង្កើនផលស្រូវប្រាំង

ខេត្តបាត់ដំបង៖ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានធ្វើការបើកទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កំពីងពួយ ដើម្បីទម្លាក់ទឹកតាមប្រឡាយមេ និងប្រឡាយរងនានា ទៅផ្គត់ផ្គង់ឲ្យការបង្កបង្កើនផលស្រូវប្រាំងលើកទី ១ ប្រមាណ ៦.៥០០ ហិកតា របស់ប្រជាកសិករ ស្ថិតក្នុងស្រុកបាណន់ ថ្មគោល និងក្រុងបាត់ដំបង ៕

NKD-36x6_outline