ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បើកបរខ្វះការប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់​រវាងរថយន្ត និងម៉ូតូចំនួន៥គ្រឿង របួស​៤នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្ត និងម៉ូតូសរុប​៥គ្រឿង​បានបុកគ្នាបន្តបន្ទាប់ បង្កឡើងដោយសារបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យមនុស្ស​៥នាក់រងរបួស ។

ហេតុការណ៍នេះ​បានកើតឡើង​កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២ និង ៣០នាទី ស្ថិតនៅចំណុចខាងមុខ ប៉ុស្តិ៍រដ្ឋបាលកំពុងសំណាញ់ ផ្លូវ១១៥ ភូមិខ្ពបវែង សង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍​បានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក MAN ពណ៌ស ពាក់ស្លាកលេខ 51C-79000 អ្នកបើករថយន្តឈ្មោះ NGUYEN CONG TAN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម បើកបរក្នុងទិសដៅពីលិចទៅកើត ក៏បានប៉ះជាមួយរថយន្តមួយគ្រឿងម៉ាក CAMRY បាឡែន ពណ៌ស ពាក់ស្លាកលលេខ ខេមរភូមិន្ទ 02 2-6271 អ្នកបើកបរឈ្មោះ ង៉ាង សុធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយរថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត ក៏បានខ្ទាតទៅប៉ះ រថយន្តមួយគ្រឿងទៀត និង ម៉ូតូផងដែរ ។

ប្រភពបន្តថា រថយន្តរងគ្រោះមួយគ្រឿងទៀត ម៉ាកLEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V-6381 អ្នកបើកបរឈ្មោះ សូ សុខអាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រថយន្តនេះបើកបរក្នុងទិសដៅពីកើតទៅលិច ។

រីឯម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AH-0880 (ពាក់មួកសុវត្ថិភាព និងមានកញ្ជាក់មើលក្រោយ) អ្នកបើកបរម៉ូតូឈ្មោះ សែម ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសស្រាល ត្រូវបាន រថយន្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្តកណ្ដាល ដឹកយកទៅសង្រ្គោះនៅមន្ទីររពេទ្យជ័យជំនះ និងកូនរួមដំណើរពីក្រោយ០២នាក់ ១.ឈ្មោះមេ សុដាវណ្ណា ភេទស្រី អាយុ៣ឆ្នាំ នៅភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសស្រាលត្រូវបាន រថយន្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្តកណ្ដាល ដឹកយកទៅសង្រ្គោះនៅមន្ទីររពេទ្យជ័យជំនះ ។ ២.ឈ្មោះមេ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(រងរបួសស្រាលត្រូវបាន រថយន្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្តកណ្ដាល ដឹកយកទៅសង្រ្គោះនៅមន្ទីររពេទ្យជ័យជំនះ ។ ម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច ។

ប្រភពបន្តទៀតថា រថយន្តមួយគ្រឿងទៀត ម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2V-6381 បានទៅ ប៉ះនឹងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA (សង់ប៉ិច)ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1S-1976(ពាក់មួកសុវត្ថិភាពនិងមានកញ្ជាក់ មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ហុល សុខរិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះរបស់ ស្នងការដ្ឋានខេត្តកណ្ដាល ដឹកយកទៅសង្រ្គោះនៅមន្ទីររពេទ្យជ័យជំនះ ។ ម៉ូតូ HONDA (សង់ប៉ិច)បើកបរក្នុងទិសដៅពីកើតទៅលិច ។

បច្ចុប្បន្ន ម៉ូតូ២គ្រឿង និងរថយន្ត ៣គ្រឿង ដែលខូតខាតត្រូវបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនីតិវិធី ។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​កើតឡើងដោយសារមូលហេតុ អ្នកបើកបររថយន្តម៉ាក MAN ពណ៌ស ពាក់ស្លាកលេខ 51C-79000 បើកបរខ្វះការប្រុង ប្រយ័ត្ន ៕


ចែករំលែក៖