ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បើកបរពេលយប់គ្មានភ្លើងបំភ្លឺគ្រប់គ្រាន់បង្កឲ្យគ្រោះថ្នាក់របួសធ្ងន់ម្នាក់

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង២២និង៣០នាទី នៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកនៅត្រង់ចំណុចភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយរថយន្តបុក នឹងរថយន្តដែលបណ្តាលឲ្យមនុស្សរបួសធ្ងន់ ១នាក់ និងខូចខាតរថយន្ត២គ្រឿង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរក្រុងប៉ៃលិនបានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរនេះសមត្ថកិច្ចមិនទាន់សួរនាំ ហើយមិន ស្គាល់ឈ្មោះអ្នកបើកបររថយន្តធំ មិនទាន់ស្គាល់អត្តសញ្ញាណ បើកបររថយន្តម៉ាក NISSAN ពាក់ស្លាកលេខ ស្វាយរៀង3A-1195 ខូចខាត់ស្រាល។

ជនរងគ្រោះឈ្មោះ ឃន រ៉ាភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ សញ្ចាតិ ខ្មែរ រស់នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ របួសធ្ងន់ បើកបររថយន្តម៉ាកសាំងយ៉ុង ពាកស្លាកលេខ ភ្នំពេញ 2N-2694 ខូចខាតធ្ងន់។

មូលហេតុបណ្តាលមកពីកត្តាយានយន្តបើកបរពេលយប់គ្មានភ្លើងបំភ្លឺគ្រប់គ្រាន់ផ្នែកខាងក្រោយ ៕ ស សារ៉េត