ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូលឿនដូចហោះដល់ផ្លូវកោងរេចង្កូតចាប់ហ្វ្រាំងមុខដួលផ្កាប់មុខរងរបួសធ្ងន់២នាក់ស្រាល៣នាក់

ខេត្តប៉ៃលិន៖ កុមារាកុមារីចំនួន៥នាក់បានរងរបួសធ្ងន់២នាក់ បែកក្បាលរលាត់មុខ និង៣នាក់ទៀតរងរបួសស្រាលរលាត់ដៃជើង ដោយសារកុមារីម្នាក់ក្នុងចំណោមកុមារា និងកុមារី៥នាក់បានបើកបរម៉ូតូឌុបកុមារាកុមារីទាំងនាក់៤នាក់ចេញពីផ្ទះទៅសាលារៀននៅភូមិទំនុប ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ កំពុងតែបើកបរលើបណ្ដោយផ្លូវគ្រួសក្រហម បើកក្នុងល្បឿនលឿនដូចហោះដល់ផ្លូវកោងរេចង្កូតចាប់ហ្វ្រាងមុខដួលផ្កាបមុខរងរបួសធ្ងន់ និងស្រាល៥នាក់។

ក្រោយមក ត្រូវបានកងកម្លាំងយោធាកងពលតូចលេខ៥៣ បានដឹកយកមកមណ្ឌុលសុខភាព
ភ្នំស្ពង់ស្រុកសាលាក្រៅៗរួចមកក៏ដឹកជនរងគ្រោះបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
តែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៦ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចលើបណ្ដោយផ្លូវគ្រួសក្រហមក្នុងភូមិទំនុប ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះដែលគ្រោះថ្នាក់ចរាចរណ៍ទាំង៥នាក់នេះ ៣នាក់មិនស្គាល់អត្តសញ្ញាណ ២នាក់រងរបួសធ្ងន់ទី១ឈ្មោះ ពន្លី វិបុល ភេទប្រុសអាយុ៨ឆ្នាំសិស្ស(រងរបួសធ្ងន់បែកក្បាល និងមុខ)( ទី២ឈ្មោះ ស្រី លិន ភេទស្រីអាយុ៩ឆ្នាំជាសិស្ស ( រងរបួសធ្ងន់បែកមាត់)( អ្នកទាំង៥ នាក់រស់នៅភូមិអូរកន្ធៀងវា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ បើកបរម៉ូតូវេវ ពណ៍ខ្មៅ គ្មានស្លាកលេខ។

តាមប្រភពព័ត៌មានពីមន្ត្រីយោធាម្នាក់បានឱ្យដឹងថា៖នៅមុនពេលកើតហេតុរូបគាត់បានបើកបរម៉ូតូមួយបើកតាមក្រោយជនរងគ្រោះឃើញមានកុមារីម្នាក់ក្មុងចំណោមកុមារាកុមារី៥នាក់បានបើកបរម៉ូតូវេវព៍ណ៍ខ្មៅ យ៉ាងល្បឿនលឿនឌុបក្មេងៗ៤នាក់ ពីរក្រោយ និងពីរមុខ បើកម៉ូតូវ៉ា រូបគាត់ មួយសន្ទុះស្រាប់តែឃើញក្មេងប្រុសស្រីស្រែកយំ នៅលើបណ្ដោយផ្លូវ ក៏ទូរស័ព្ទហៅ បងប្អូនយោធាដែលនៅជិតនោះមកជួយដឹងក្មេងជាជនរងគ្រោះទៅសង្គ្រោះទៅមណ្ឌុលសុខភាពភ្នំស្ពង់ពេលមណ្ឌុលសុខភាពភ្នំស្ពង់សកម្មភាពក្មេងៗនោះធ្ងន់ធ្ងរពេកក៏ដឹងបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

រីឯជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានបងប្អូនយកទៅផ្ទះ ដើម្បីជួសជុល ៕ ស សារ៉េត