ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បើកម៉ូតូរត់គេចពីគេដេញ វាយ ជិះបញ្ច្រាសផ្លូវក្រោមដីជ្រុល បុកម៉ូតូកង់បីឥណ្ឌារងការ ខូចខាត

ចែករំលែក៖

ភ្នុំពេញ៖ យុវជន២នាក់ បានជិះម៉ូតូគេចពីគេដេញ វាយ ចូលផ្លូវក្រោមដីស្ពាន៥មករា ដោយបើកបរបញ្ច្រាស ផ្លូវចរាចរណ៍ ជ្រុលទៅបុកកង់បីឥណ្ឌា ពេញទំហឹង បណ្ដាលរងរបួសបែក មុខមាត់ ចំណែកកង់បី រងការខូចខាតបែក កញ្ចក់ខាងមុខខ្ទេច ។

ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ ។ ស្ថិតនៅចំណុចផ្លូវក្រោមដីស្ពាន៥ មករា ក្នុងសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពពីយុវជន ទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុរូបគេ បានជិះម៉ូតូសង់ប៊ិច ពណ៌ខ្មៅពាក់ ស្លាកលេខ កំពង់ចាម 1M-0796 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន បានជ្រុលទៅបុកកង់បី ឥណ្ឌា ពណ៌លឿន ពាក់ស្លាកលេខ ភ្នំពេញ 1HG-3673 ធ្វើដំណើរពីលិច ទៅកើតល្បឿនលឿន ដូចគ្នាពេញទំហឹង បណ្ដាលខាងម៉ូតូរបួស បែកមុខមាត់ បន្ទាប់ពីមានគេ ដេញវាយធ្វើឲ្យភិតភ័យ បានជិះចូលក្រោមដី បញ្ច្រាសផ្លូវចចរាចរណ៍ ។

ក្រោយកើតហេតុសមត្ថកិច្ច បានទាក់ទងជំនាញមក វាស់វែង យកកង់បីនិងម៉ូតូ ទៅអធិការដ្ឋានខណ្ឌទួល គោក រង់ចាំដោះស្រាយនៅ ពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖