ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បើករថយន្ដឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈកំពុងបើកបរម៉ូតូត្រូវរថយន្ដមួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលចង្កូតមកបុកពេញមួយមទំហឹង នៅវេលាម៉ោង២២និង១០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ២០៦ កែងផ្លូវ១០៤ ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្ដបង្កម៉ាក CR-V ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2P-0849 បើកដោយជនពុំស្គាល់អត្ដសញ្ញាណ រីឯជនរងគ្រោះរងរបួសធ្ងន់ពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូហុងដា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ថ4743-ភព ។

ប្រភពដដែលបន្ដថា នៅមុនពេលកើហេតុ សាក្សីបានឃើញរងយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវ លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែក រថយន្ដបង្កខាងលើបានបត់ឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ខណៈនោះ ក៏បានបុកជាមួយម៉ូតូមួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងទៅជើងពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវទទួលរងបួសធ្ងន់ រីឯអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននគរបាលចំនាញចរាចរណ៍ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖