ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុករះនៅទីក្រុងញូវយ៉កស្លាប់និងរបួសជាង២០នាក់

រថយន្ត១គ្រឿងបើកបរក្នុងល្បឿនលឿនបានបើកសំដៅទៅហ្វូងមនុស្សដែលកំពុងតែធ្វើដំណើរថ្មើរជើងបណ្តាលឲ្យម្នាក់ស្លាប់ និង២២នាក់រងរបួស។

អ្នកបើកបរបុករះខាងលើបើករថយន្តម៉ាក Honda Sedan ពណ៌ក្រហម ត្រូវបានចាប់ខ្លួនភ្លាមៗនៅនឹងកន្លែងកើយហេតុ។ ជនបង្កគ្រោះថ្នាក់ខាងលើមានឈ្មោះ Richard Rojas អាយុ២៦ឆ្នាំ រស់នៅក្នុង តំបន់ Bronz ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ជនបង្កហេតុធ្លាប់ធ្វើការនៅក្នុងកម្លាំងទាហានជើងទឹកអាមេរិក ហើយធ្លាប់ចាប់ខ្លួនពីបទបើករថយន្តក្នុងពេលស្រវឹងកាលពីឆ្នាំ២០០៨។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ការបង្កគ្រោះថ្នាក់ខាងលើកើតឡើងដោយសារតែអ្នកបើកបរបានប្រើប្រាស់សារធាតុ K2 គឺជាសារធាតុកញ្ឆាលាយ ម្យ៉ាងមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មឡើយ។ ពេលនេះក្រុម FBI ក៏បានចូលរួមស្រាវជ្រាវជាមួយសមត្ថកិច្ចទីក្រុងញូវយ៉កផងដែរ ដើម្បីបញ្ជាក់ពីមូលហេតុ ពិត។

NKD-36x6_outline

ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យ សេតវិមានលោក Sean spicer បានបញ្ជាក់ ថា ប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបានព័ត៌មានស្តីពីការបើករថយន្តបុកខាងលើ ផងដែរ ហើយបន្តតាមដានព័ត៌មានស្តីពីហេតុការណ៍នេះ។

នេះជាលើកទី១ដែលមានករណីបើក រថយន្តបុកហ្វូងមនុស្ស ប៉ុន្តែមិនមែនជា សកម្មភាពភេរវកម្មឡើយ។ ចំណែកនៅ ក្នុងតំបន់អឺរ៉ុបវិញមានការវាយប្រហារភេរវកម្មដោយបើករថយន្តបុករះកើតឡើងនៅ ប្រទេសជាច្រើនដូចជា បារាំង អាល្លឺម៉ង់ ជាដើម។ ការបើករថយន្តបុករះនៅអាមេរិកនាពេលនេះ ក៏ជាការសង្ស័យទៅលើ សកម្មភាពភេរវកម្មផងដែរ៕ ម៉ែវ សាធី

អ្នកបើកបរត្រូវចាប់ខ្លួន