ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បើករថយន្តលឿនខ្វះការប្រុង ប្រយ័ត្នរ៉េចង្កូតបុកឃឿន និងផ្ទាំងវិថីឈ្នះឈ្នះ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយ គ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតបុកឡើងឃឿន និងជ្រុលទៅបុកស្លាកវិមាន ឈ្នះឈ្នះរងការខូចខាត ។

ហេតុការណ៍គ្រោះថ្នាក់ចាចរណ៍ នេះបានកើតឡើងកាលពី ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០ នាទី ត្រង់ចំណុចមុខកែងស្តុបហាណូយ លើផ្លូវមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសាក្សីដែលបានឃើញហេតុ ការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយ គ្រឿងម៉ាកដេវ៉ូ ពាក់ស្លាកលេខ ភ្នំពេញ 3A3905 ធ្វើដំណើរលើផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះ ឈិល រត្ន័ ភេទប្រុស អាយុ ២៤ឆ្នាំស្នាក់នៅភូមិផ្សាដែក ឃុំផ្សាដែក ស្រុកពញាឭ ខេត្តកណ្តាល លុះមកដល់កន្លែងកើតហេតុ ក៏រេចង្កូតបុកឡើងឃឿនពុះចែកទ្រូងផ្លូវ ហើយប៉ះផ្ទាំងសញ្ញា មហាវិថីឈ្នះឈ្នះ បណ្តាលឲ្យរងការខូចខាត បន្តិចបន្តួច ចំណែករថយន្តខូចខាតកាង និងស្តុបខាងមុខផ្នែកខាងស្តាំ តិចតួច ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ មូលហេតុបណ្តាលមកពីរអ្នក បើកបររថយន្តម៉ាក ដេវ៉ូ បើកបរលឿនខ្វះការប្រុងប្រយត្ន័ ក៏បុកខឿនពុះចែកទ្រូងផ្លូវ នឹងផ្ទាំងសញ្ញាមហាវិថីឈ្នះឈ្នះ តែម្តងសមត្ថកិច្ចបន្តថា សំណាងល្អហើយ ក្នុងហេតុការណ៍បង្កគ្រោះថ្នាក់នេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ដោយគ្រាន់តែខូចខាត រថយន្ត និងផ្ទាំងសញ្ញាមហាវិថីឈ្នះឈ្នះ តែប៉ុណ្ណោះ ។

ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានកម្លាំងនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក អូសយកទៅរក្សាទុករង់ចាំដោះ ស្រាយនៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖