ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ត វ៉ាស្តាំគេហើយ ចង់ទាមទាររកចំណែកត្រូវទៀត

ភំ្នពេញ ៖គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកឥតការ៉ូនឹងរថយន្ត ford បានបង្កឲ្យក្រពិត ចំហៀងខាងមុខខាងឆ្វេងរថយន្ត ford ដោយសារតែរថយន្តទាំងពីរគ្រឿងនេះបើកបរគ្មាន ការយោគយល់គ្នា ហើយរថយន្តតូចចង់ជែងរថយន្តធំដោយមិនគិតពីសុវត្ថិភាពខ្លួនបណ្តាល ឱ្យរថយន្តរងការខូចខាតទាំងសងខាង ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ រសៀលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៥ នៅចំណុចផ្លូវច្រមុះជ្រូកស្ទឹងមានជ័យ ខាងមុខសាលាប៊ែលធី ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយកូរ៉េ ពាក់ស្លាកលេខ ភំ្នពេញ 3B 2046 បើកបរដោយយុវជនឈ្មោះ ផល សុភណ្ឌ័ ហៅ តុញ អាយុ២៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឥដ្ឋការ៉ូ AN ដែលដឹកឥដ្ឋការ៉ូពេញលើរថយន្ត ចេញពីម្តុំលូ៥ ក្នុងបំណងយកទៅដាក់ឱ្យម៉ូយនៅម្តុំវិមានសុភមង្គល ។

ចំណែរថយន្តមួយគ្រឿងទៀតម៉ាក Ford ពាក់ស្លាកលេខរដ្ឋ 13 .2.0416 ដែលបើកបរស្របទិសគ្នា ។

សាក្សីនៅកន្លែងកើតហេតុជាច្រើននាក់បានឱ្យដឹងថា រថយន្តម៉ាក Ford ទំនងចង់វ៉ារថយន្តដឹក ឥដ្ឋពីខាងស្តាំ តែវ៉ាមិនរួច ក៏ត្រូវរថយន្តដឹកឥដ្ឋបទមកកៀឱ្យរងការខូចខាតយ៉ាងតំណំ តែមិនមានគ្រោះ ថ្នាក់ដល់ជីវិតមនុស្សនោះទេ ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តទាំងពីរចុះមកនិយាយគ្នាយកឈ្នះចាញ់និងនិយាយយកត្រូវរៀៗខ្លួនតែដោយរថយន្តដឹកឥដ្ឋថៅកែប្រញាប់ដឹកឥដ្ឋ ឱ្យម៉ូយសុខ ចិត្តខាតបង់ប្រាក់ចំនួន១៧៥ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដើម្បីកុំឱ្យខកខាន ដឹក ឥដ្ឋការ៉ូទៅឱ្យម៉ូយ ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ប្រជាពលរដ្ឋដែលធ្វើដំណើលើដងផ្លូវខាងលើ បានលើកឡើងថា តាមពិតត្រូវឱ្យរថយន្ត Ford ជាអ្នកចេញសងដល់រថយន្តដឹកឥដ្ឋ ពីព្រោះម្ចាស់ រថយន្ត Ford បើកបរមិនគោរពច្បាប់ ហើយទាមទារចំណែកយកត្រូវ ។

គួរបញ្ជាក់ផងដែថា អ្នកបើកបររថយន្ត Ford ឈ្មោះ ស្រ៊ុ ជា ជាបុគ្គលិករដ្ឋាករទឹករាជធានី ភ្នំពេញ បុគ្គលិកម្នាក់នេះគួររៀនច្បាប់បើកបរខ្លះផង កុំឱ្យចេះធ្វើតែទឹកងយ៉ាងដូចឆ្នោះ ៕ ឡូសំអាត

Lo-Samat

Lo-Samat1

Lo-Samat2