ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនដល់ផ្លូវកោងបត់មិនទាន់បុកបង្គោលភ្លើងសន្លប់ស្តូកស្តឹង

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បែកក្បាលហូរឈាម យ៉ាងស្លាំង បន្ទាប់ពី បានបើកម៉ូតូក្នុងល្បឿនយ៉ាងលឿនទៅបុកបង្គោលភ្លើង ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣២ និង ១៥ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចផ្លូវកោងមុខសាលាបំពេញវិជ្ជា ស្ថិតភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុង គ្រុយ ភេទប្រុស អាយុ ៤២ឆ្នាំ មានស្រុកកំណើតរស់នៅភូមិទី៤ ឃុំក្រែងអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះជិះម៉ូតូម៉ាកយ៉ាម៉ាហា សេរ៉ូស ពាក់ផ្លាក់លេង ភ្នំពេញ ១N -៥២៤៥ ធ្វើដំណើរ ក្នុងទិសដៅពីជត្បូងទៅជើង បើកក្នុងល្បឿនយ៉ាង នៅពេលមដល់ចំណុចកើតហេតុ ជាកន្លែងផ្លូវកោង ក៍បានជ្រុលទៅបុកបង្គោលភ្លើងពេញមួយទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះប៉ើងចេញពីម៉ូតូជិត១០ម៉ែត្រ រងរបួសធ្ងន់ធ្ងសន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ បានទំនាក់ទំនងរថយនសង្រ្គោះមន្ទីរពេទ្យខេត្ត យកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។

NKD-36x6_outline

ចំណុចមុខសាលាបំពេញវិជ្ជា គឺជាផ្លូវដែលមានស្ថានភាពកោង ដូចនេះ ការបើកបរ នៅពេលមកដល់ចំណុចនេះ អ្នកបញ្ជារទោចក្រយានយន្ត និង រថយន្តទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវកោងនេះ ៕ ចន្ថា