ព័ត៌មានទាន់ហេតុការណ៍៖

បើក​ធ្វើ​ធ្មេញ​មិនសូវ​ដាច់​រកស៊ី​ចែក​ចែក​ថ្នាំ​ញៀន​បន្ថែម​

​ភ្នំពេញ​ ៖​ ទន្ដពេទ្យ​ម្នាក់​ដែល​រកស៊ី​ បើក​កន្លែង​ធ្វើ​ធ្មេញ​ ត្រូវ​បាន​សមត្ថកិច្ច​ ចាប់ខ្លួន​ ដោយសារ​តែ​ជនសង្ស័យ​រូប​នេះ​ រកស៊ី​ចែកចាយ​គ្រឿងញៀន​យ៉ាង​ត្រជាក់​បន្ថែម​លើ​មុខរបរ​ពេទ្យ​ ។​

​ករណី​ចាប់ខ្លួន​ទន្ដពេទ្យ​ឯកជន​នេះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៥០​នាទី​ ល្ងាច​ ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ ក្រុម​ទី​៨​ ភូមិ​មាន​ជ័យ​ សង្កាត់​ស្ទឹង​មាន​ ជ័យ​ ខណ្ឌមានជ័យ​ ខាងត្បូង​ផ្សារ​សឡា​។​

​ជនសង្ស័យ​មានឈ្មោះ​ ប៉ោ​ មុនី​ ភេទ​ ប្រុស​ អាយុ​៤៣​ឆ្នាំ​ មុខរបរ​ជួល​ផ្ទះ​បើក​ រកស៊ី​ធ្វើ​ធ្មេញ​នៅ​ផ្សារ​សឡា​ ។​ ក្នុង​ការ​ ឆ្មក់​ចាប់​ទន្ដពេទ្យ​ឯកជន​ពាក់ព័ន្ធ​ការ​ជួញ​ ដូរ​ថ្នាំ​ញៀន​នេះ​ សមត្ថកិច្ច​ចម្រុះ​ដក​ ហូត​បាន​ថ្នាំ​ញៀន​២​កញ្ចប់​ ឧបករណ៍​ សម្រាប់​សេព​ ថង់​សម្រាប់​វេច​ខ្ចប់​ចែក​ ចាយ​ និង​ជញ្ជីង​ថ្លឹង​១​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្ដិ៍​ ស្ទឹង​មាន​ជ័យ​បានឱ្យ​ដឹង​ថា​ ការ​ចាប់ខ្លួន​ ជនសង្ស័យ​ជា​ទន្ដពេទ្យ​ឯកជន​ពាក់ព័ន្ធ​ ការ​ជួញដូរ​ថ្នាំ​ញៀន​នេះ​ គឺ​បន្ទាប់​ពី​នគរ​ បាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​មហាផ្ទៃ​បាន​ ស៊ើបអង្កេត​រយៈពេល​ជា​យូរ​មក​ហើយ​ ក្រោយមក​ទើប​កំណត់​មុខសញ្ញា​បាន​ ហើយ​ត្រូវ​ព្រះរាជអាជ្ញា​រង​អម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ដឹកនាំ​កម្លាំង​ចុះ​ ឆែកឆេរ​ផ្ទះ​ធ្វើ​ធ្មេញ​ដែល​ជនសង្ស័យ​បាន​ ជួល​ធ្វើ​អាជីវកម្ម​រក​ឃើញ​ថ្នាំ​ញៀន​២​ កញ្ចប់​ ជញ្ជីង​ថ្លឹង​ និង​សម្ភារ​ពាក់ព័ន្ធ​ ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ ។​

​លោក​ ម៉ៅ​ សា​វឿ​ន​ នាយ​ប៉ុស្ដិ៍​នគរ​ បាល​ស្ទឹង​មាន​ជ័យ​បានឱ្យ​ដឹង​ថា​ ករណី​ ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ គឺ​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ ដោយ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​អ្នក​ដឹក​ នាំ​ចុះ​បង្ក្រាប​ ដោយឡែក​អាជ្ញាធរ​ សមត្ថកិច្ច​មូលដ្ឋាន​គ្រាន់តែ​ចូលរួម​ សហការ​ប៉ុណ្ណោះ​ ។​

​ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ​និង​វត្ថុ​ តាង​ថ្នាំ​ញៀន​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​ គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ ដើម្បី​ចាត់​ ការ​តាម​ច្បាប់​ ៕ សណ្ដោស​

Sandos001

Sandos001-(1)

Sandos001-(3)

Sandos001-(5)