ព័ត៌មានទាន់ហេតុការណ៍៖

បើក​ម៉ូតូ​ជ្រែ​ជាមួយ​រថយន្ត​ដឹក​ដី​មិន​ផុត​ទាក់​ដៃ​ច​ង្គូ​ត​ដួល​បោក​ទៅ​នឹង​ថ្នល់​ត្រូវ​រថយន្ត​កិន​ស្លាប់​ ម្នាក់​ របួសធ្ងន់​ស្រាល​២​នាក់​

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត​ដែល​ រួម​ដំណើរ​ជាមួយ​បាន​រង​របួសធ្ងន់​ស្រាល​ ខណៈ​ដែរ​ពួក​គេ​បាន​បើក​ម៉ូតូ​លឿន​ជ្រែង​ ជាមួយ​រថយន្ត​ដឹក​ដី​ តែ​មិន​ប្រយ័ត្ន​ក៏​ទាក់​ដៃ​ច​ង្គូ​ត​ ជាមួយ​រថយន្ត​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ ហើយ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​ តែ​ម្តង​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​៣​ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​មុខ​វិទ្យាល័យ​ជា​ ស៊ី​ម​ សាមគ្គី​ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​។​

​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ឈ្មោះ​ ជ្រែ​ ណា​ល​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជា​ជាង​បាញ់ថ្នាំ​ឈើ​ ស្នាក់​នៅ​ម្ដុំ​ពោធិ៍​ចិន​តុង​ ខណ្ឌ​ពោ​ធ​សែន​ជ័យ​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពត​ 1A-5869​ និង​រួ​ដំណើរ​ជាមួយ​មិត្តភក្តិ​ ប្រុស​២​នាក់​ទៀត​ រង​របួសធ្ងន់​ស្រាល​ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ក្លី​និក​ឯកជន​ផង​ដែរ​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​ ផុ​ន​ ណា​រិ​ន​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ ស្នាក់​សង្កាត់​-​ខណ្ឌ​ មាន​ជ័យ​ បើករថយន្ត​ដឹក​ដី​ ម៉ាក់​គា​ ប្រភេទ​១​តោន​កន្លះ​ ពាក់​ស្លាក​លេខ​ 3A-0381​ (​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​)​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​១​គ្រឿង​ដឹក​មិត្ត​ភ​ក្ត​i២​នាក់​ទៀត​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ មក​ពី​ខាង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​.​ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​បាន​បើក​វ៉ា​ ជាមួយនឹង​រថ​ន្ត​ដឹក​ដី​ ដែរ​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ តែ​មិន​ប្រយ័ត្ន​ក៏​ទាក់​ដៃ​ច​ង្គូ​ត​ជាមួយ​រថយន្ត​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ ហើយ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​ តែ​ម្តង​ ។​

​ក្រោយ​កើតហេតុ​រថយន្ត​ដឹក​ដី​ នឹង​អ្នកបើកបរ​ជា​ស្ត្រី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផង​ដែរ​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ដែរ​ស្លាប់​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ទំនាក់ទំនង​ រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ រីឯ​មិត្តភក្តិ​២​នាក់​ដែរ​រួម​ដំណើរ​ជា​បាន​រង​របួសធ្ងន់​ និង​ស្រាល​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

​បច្ចុប្បន្ន​ម៉ូតូ​នឹង​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ​ ៕​ ស​ ដា​រ៉ា​

6

7

8

9