ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បើក ម៉ូតូ ទាំងស្រវឹងបុកគ្នាពេញទំហឹងរបួស៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់បើកបរ ម៉ូតូ ក្នុងងស្ថានភាពស្រវឹងថែមទាំង ម៉ូតូ អត់មានភ្លើងបំភ្លឺផ្លូវទៀតនោះ បង្កទៅជាគ្រោះថ្នាក់ចរាចរណ៍រងរបួសទាំងខ្លួនឯង និងអ្នកដ៏ទៃហើយត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង១៨ និង៤៩នាទី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែតលេខ ៨០~៨១ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ ។

ប្រភពពីនគរបាលស្រុកថ្ពងបានអោយដឹងថា មានករណី គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ ដែលបើកបរបញ្ច្រាសទិសគ្នា ដោយភាគីបង្កជិះ ម៉ូតូ ម៉ាក ស្មាស់ គ្មានអាវ គ្មានស្លាកលេខ គ្មានភ្លើង ជិះគ្នា ២នាក់ បើកក្នុងទឹដៅពីលិច ទៅកើត បើកបរដោយឈ្មោះ ឡុក លឿន ( ហៅអាពូថៅ ) ភេទប្រុស អាយុ ៤៧ ឆ្នាំ នៅភូមិគោគ ឃុំអមលាំង ស្រុកថ្ពង គ្មានមួក រងរបួសស្រាល និងអ្នករួមដំណើរ ឈ្មោះ សុង ពុធ ភេទប្រុស អាយុ ៣៧ ឆ្នាំនៅភូមិវាលលៀង ឃុំក្បាលទឺក ស្រុកទឺកផុស ខេត្តកំពង់ឆ្នាំគ្មានមួក រងរបួសស្រាល ទាំង2នាក់ ជិះ ម៉ូតូ ក្នុងស្ថានភាពស្រវឹងស្រា ។

ប្រភពបន្តថាពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុក ម៉ូតូ ១ គ្រឿង ម៉ាក C125 ពណ៍ខ្មៅ សេរី 2015 ពាក់ស្លាកលេខ កំពង់ស្ពឹ 1G 2668 បើកបរដោយ ឈ្មោះ ឈឺន ចាន់រ៉ា ភេទប្រុសអាយុ ២៦ ឆ្នាំនៅភូមិក្រាំចំបក់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ គ្មានមួក រងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកំពង់ស្ពឹ និងទាំងអ្នករួមដណើរ ឈ្មោះ គែល សារ៉ាត់ ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិឃុំជាមួយគ្នា ភ្លាមៗតែម្តង ។

ក្រោយធ្វើកំណត់ហេតុ រួចរាល់សមត្ថកិច្ចបាននាំយក ម៉ូតូ ទាំង 2 ទាំង២គ្រឿង (ខូចខាតស្រាល) ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖