ព័ត៌មានទាន់ហេតុការណ៍៖

បើទោះបីសេដ្ឋកិច្ចប្រឈមនឹងទុក្ខលំបាកតែពលរដ្ឋកូរ៉េខាងជើងបានរក្សាសន្យា, ចុះអាមេរិកវិញ?

បើទោះបីសេដ្ឋកិច្ចរបស់ខ្លួនប្រឈម នឹងផលលំបាកជាច្រើន តែកូរ៉េខាងជើង មានសកម្មភាព បង្ហាញពីការគោរពដល់ការសន្យារបស់មេដឹកនាំគីម ជុងអ៊ុន ជាមួយ ប្រធានាធិបតីអាមេរិក នៅក្នុងការរំសាយ អាវុធបរមាណូ ។ នៅពេលនេះអាច និយាយបានថា កូរ៉េខាងជើង កំពុងតែ គោរព សម្តីរបស់ខ្លួនចុះចំណែកប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំ វិញ តើអាច លុបទណ្ឌកម្ម និងផ្តល់ជំនួយសេដ្ឋកិច្ចដល់កូរ៉េខាងជើង ដែរឬទេ?

សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានដកស្រង់ប្រភពព័ត៌មាន ពីសារព័ត៌ មានជាតិកូរ៉េខាងជើង ដែលបានផ្សាយនូវ អត្ថបទវិភាគមួយ ដោយរំលឹកដល់ គ្រោះ អត់ឃ្លាន ដែលបានកើតឡើងកាលពី ឆ្នាំ១៩៩០ ជាទ្រង់ទ្រាយធំបំផុត ធ្វើឲ្យ ពលរដ្ឋជាច្រើនស្លាប់ដោយសារអត់ អាហារ។

សារព័ត៌មាន Rodong Sinmun បាន ផ្សាយថា «បើទោះបីត្រូវ ព្យួរក្រពះ»ដើម្បីឆ្លងផុតពីព្យុះភ្លៀងនេះ ជនជាតិកូរ៉េ ខាងជើង នៅតែបន្តទៅមុខ ស្វែងរក ភាពត្រចះត្រចង់ ដែលបានខិតខំកសាង អស់រយៈ៧០ឆ្នាំកន្លងមក។

ការអំពាវនាវខាងលើ របស់សារព័ត៌មានជាតិកូរ៉េខាងជើងកើតឡើង ក្រោយពេលដែលកូរ៉េខាងជើងកំពុងតែអនុវត្តការរំសាយអាវុធបន្តិចម្តងៗ ដើម្បី ទទួលបានការលុប ទណ្ឌកម្មសេដ្ឋកិច្ច ។ សកម្មភាពដែលកូរ៉េ ខាងជើង បានបំផ្លាញ រុះរើទីតាំងសាកល្បងមីស៊ីលឆ្លងទ្វីបនោះ គឺដើម្បីធ្វើឲ្យពលរដ្ឋទាំងកូរ៉េខាងត្បូង កូរ៉េខាងជើង និងអាមេ រិក មានជំនឿទៅលើ សេចក្តីប្រកាសរួម រវាង មេដឹកនាំគីម ជុងអ៊ុន នឹង ប្រធានា ធិបតី មូន ជេអុីន ក៏ដូចជាសេចក្តីប្រកាស រួមជាមួយប្រធានាធិបតីដូណាលត្រាំផងដែរ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ទោះបីសេដ្ឋកិច្ចជួបផលលំបាក តែកូរ៉េ ខាងជើង បានរក្សាការសន្យាយ៉ាងមឹុងម៉ាត់ តាមរយៈសកម្មភាព ។ ទាំងនោះបាន បង្ហាញយ៉ាងច្បាស់ពីទស្សនវិស័យ និង ឆន្ទៈរបស់មេដឹកនាំកូរ៉េខាងជើង ដោយហ៊ាន និយាយគឺហ៊ានធ្វើ ។

ចំណែកភាគីអាមេរិកវិញ ប្រធានាធិប តីត្រាំ ក៏ធ្លាប់បានប្រកាសថា មិនកំណត់ ពេលវេលាឲ្យកូរ៉េខាងជើង ក្នុងការរំសាយ អាវុធបរមាណូនោះឡើយ ឲ្យតែប្រទេសនេះមានឆន្ទៈក្នុងការរំសាយ ដោយធ្វើ ឡើងសន្សឹមៗ។ អ្វីដែលកូរ៉េខាងជើងកំពុងតែអនុវត្តគឺកើតឡើងទៅតាមអ្វីដែលជាការចង់បានរបស់មេដឹកនាំអាមេរិក។

មិនតែប៉ុណ្ណោះ កន្លងមកថ្មីៗ ប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាស ច្រានចោល នូវរបាយការណ៍ ពាក្យចចាម អារ៉ាម ដែលសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោកខកចិត្តចំពោះកិច្ចចរចា ព កម្មវិធីបរមាណូកូរ៉េខាងជើង ។ ជំនួប ពិភាក្សានៅថ្ងៃទី ១២ខែមិថុនា នៅប្រទេស សិង្ហបុរីគឺជាជោគជ័យ មួយឆ្ពោះទៅរកការលុបបំបាត់បរមាណូនៅឧបទ្វីបកូរ៉េ។

នៅក្នុងបណ្តាញ Twitter មួយលោក ដូណាល់ ត្រាំ បាននិយាយថា លោកមាន ការសប្បាយ រីករាយណាស់នៅក្នុងទំនាក់ទំនងរបស់លោកជាមួយកូរ៉េខាងជើង ដោយចោទប្រកាន់ព័ត៌មាន ក្លែងក្លាយថា ដោយមិនសួរខ្ញុំ (ប្រភពអនាមិកជានិច្ច) ថាខ្ញុំខឹងព្រោះវាមិនលឿន នឹងមិនគ្រប់ គ្រាន់ទេ”។

លោក ត្រាំ បញ្ជាក់ថា “ខុស ខុសគ្នា ណាស់!” លោកបានសរសេរថា បើទោះបី ជាមេដឹកនាំ កូរ៉េខាងជើងលោកគីម ជុង អ៊ុន មិនបានទទួលយកវិធានការជាក់ស្តែង និងគួរឱ្យទុកចិត្ត ដើម្បីលុបបំបាត់អាវុធ នុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាងក៏ដោយ។

ការលើកឡើងរបស់លោកត្រាំគឺគ្រប់គ្រាន់ ធ្វើឲ្យមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាន់តែមានជំនឿចិត្តនៅក្នុងការ រំសាយបរមាណូបន្តិចម្តង ៗដើម្បីឆ្ពោះទៅរកតំបន់គ្មានបរមាណូ ចាប់ដៃគ្នាបង្កើនសេដ្ឋកិច្ចជួយពលរដ្ឋរួចផុតពីភាពក្រីក្រ។

ជាមួយគ្នានេះប្រទេសកូរ៉េខាងត្បូង ក៏បានបង្ហាញពីសុច្ឆន្ទៈនៅក្នុងការផ្សះផ្សា ទំនាក់ទំនង ធ្វើឲ្យល្អប្រសើរឡើងវិញ ជាមួយកូរ៉េខាងជើង ។ កន្លងមក មន្ត្រីយោធាប្រទេសទាំងពីរក៏បានពិភាក្សាគ្នា បង្កើនទំនាក់ទំនងយោធាបញ្ចប់ការប្រឈមមុខដាក់គ្នា។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដកស្រង់ ប្រភពព័ត៌មានពី ក្រសួងការពារជាតិកូរ៉េ ខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារកន្លងមកថាខ្លួនកំពុងពិចារណាលើគម្រោងដកកងទ័ព និងបរិក្ខារ យោធាមួយចំនួន ចេញពីតំបន់នៅតាមបណ្ដោយព្រំដែនគ្មានយោធាជាប់ជាមួយកូរ៉េខាងជើង អនុលោមតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តកាលពីខែ មេសា រវាងមេដឹកនាំនៃប្រទេសទាំងពីរ។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួង ការពារជាតិកូរ៉េខាងត្បូង បានលើកឡើង ដូច្នេះថា៖«ដើម្បីប្រែក្លាយតំបន់ព្រំដែនគ្មានយោធា ឱ្យក្លាយទៅជាតំបន់សន្តិភាព ស្រប ទៅតាមសេចក្ដីថ្លែងការណ៍រួម Panmunjom ក្រសួងការពារជាតិកំពុងពិចារណាលើគម្រោងមួយក្នុងការដកកងទ័ព និង បរិក្ខារយោធាជាជំហានៗ នៅពេលអនា គត»។

សូមជម្រាបថា ការប្រកាសពីគម្រោង ដកកងទ័ពរបស់កូរ៉េខាងត្បូង កើតមាន ឡើងបន្ទាប់ពីកូរ៉េខាងជើង ត្រូវបានគេរាយ ការណ៍ថា បានចាប់ផ្ដើមបំផ្លាញទីតាំងធ្វើតេស្ដបាញ់គ្រាប់រ៉ុក្កែត Sohae ស្ថិតនៅភាគអាគ្នេយ៍ប្រទេសជាកិច្ចអនុវត្តតាមកិច្ចព្រមព្រៀងនៅក្នុងប្រទេសសិង្ហបុរី រវាងប្រធា នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

កន្លងមក កូរ៉េខាងត្បូង ក៏បានស្នើដល់ ភាគីកូរ៉េខាងជើង ដកកំាភ្លើងធំនៅតាមព្រំដែនដែលតម្រង់សំដៅទៅលើទីក្រុង ស៊េអូល កូរ៉េខាងត្បូង ។ ក្រៅពីនេះមន្ត្រី ប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាដើម្បី អនុវត្តទៅតាមសេចក្តីប្រកាសរបស់មេដឹកនាំ កូរ៉េខាងជើងនិងកូរ៉េខាងត្បូង នៅក្នុង ជំនួបកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨៕ ម៉ែវ សាធី