ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បើមិនមានការអត់ធ្មត់នោះទេ សង្គ្រាមរវាង អ៊ីរ៉ង់ នឹងអ៊ីស្រាអែល ​ពិបាកគេចផុត

ចែករំលែក៖

អ៊ីស្រាអែល តែងតែបើកការវាយប្រហារទៅលើទីតាំងរបស់អ៊ីរ៉ង់អ៊ីរ៉ង់ បានព្រមានថា នឹងធ្វើសង្គ្រាម ជាមួយអ៊ីស្រាអែល ទាំងនៅលើដែនគោក ដែនអាកាស និងដែនទឹក ដោយគ្មានញញើតនោះទេ ។

អតីតមេបញ្ជាការកងទ័ពបដិវត្តន៍អិស្លាមអ៊ីរ៉ង់ លោក Hossein Kanani Moghadam បានព្រមានធ្វើសង្គ្រាមទ្រង់ទ្រាយធំ ប្រឆាំងអ៊ីស្រាអែល ទាំងដែនអាកាស ដែនទឹក និងដែនគោក ព្រមគ្នាតែម្តង ។ លោក Moghadam បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Al Jazeera កាលពីពេលថ្មីៗនេះថា នៅពេលនេះ យើងទាក់ទងដោយផ្ទាល់ជាមួយមូលដ្ឋានរបស់យើង ដែលនៅជាប់ព្រំដែនអ៊ីស្រាអែល ។ យើងអាចពិនិត្យសកម្មភាពរបស់ពួកគេ និងចាត់វិធានការតប់តវិញភ្លាមៗ ។ ពេលនេះ យើងមិនទាន់សម្រេចចូលដល់ដំណាក់កាលសង្គ្រាមដោយផ្ទាល់ជាមួយអ៊ីស្រាអែលទេ ពីព្រោះយើងចាំការសម្រេចចិត្តពីរដ្ឋាភិបាលស៊ីរីសិន ។

តាំងពីដើមមកអ៊ីរ៉ង់ គឺជាគោលដៅវាយប្រហារ របស់អ៊ីស្រាអែល​ដោយអ៊ីរ៉ង់ បានរារាំងរាល់សកម្មភាពរបស់អ៊ីស្រាអែល ក្នុងនោះមានទាំងការផ្តល់​ជំនួយដល់ក្រុម ប្រឆាំងដើម្បី វាយប្រហារប្រឆាំងទាហាន អ៊ីស្រាអែល ។ ប៉ុន្តែអ៊ីស្រាអែលមិនមានហេតុផលអ្វី ត្រូវវាយប្រហារចូលក្នុងប្រទេសអ៊ីរ៉ង់នោះឡើយ មានតែវាយប្រហារនៅទីតាំងខាងក្រៅ ក្នុងប្រទេសស៊ីរី ដែលសង្ស័យថា ជារបស់អ៊ីរ៉ង់ ។

នៅពេលនេះ អ៊ីស្រាអែលអាចបង្កើនការវាយប្រហារទីតាំងរបស់អ៊ីរ៉ង់នៅស៊ីរី ក្រោយពេល អាមេរិក​ដកទាហានចេញពីស៊ីរី នៅចុងខែមេសា ខាងមុខ ។ អាមេរិកបានចាប់ផ្តើមដកទាហានបណ្តើរៗចេញពីស៊ីរីហើយ បើទោះជាមានការ ព្រមានជាច្រើនថា ការដកខ្លួននេះ អាចនឹងធ្វើឲ្យក្រុម ISIS ប្រមូលកម្លាំងជាថ្មីឡើងវិញក៏ដោយ។

សារព័ត៌មាន Wall Street Journal នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានផ្សាយថា តំបន់​ At Tanf នឹងក្លាយ​ជាទីតាំងចុងក្រោយដែលកងទ័ពអាមេរិកត្រូវដកចេញ ប៉ុន្តែ សហរដ្ឋអាមេរិកនឹងបន្តធ្វើជា​អ្នកផ្ដល់​ជំនួយមនុស្សធម៌លេខមួយសម្រាប់ប្រទេសស៊ីរីដដែល ។

គួរជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពអាមេរិកជិត​២,០០០នាក់ នឹងចេញពីប្រទេសស៊ីរី ដោយសារតែក្រុម ISIS ត្រូវបានកម្ចាត់ទាំងស្រុង។ ប៉ុន្តែការសម្រេចចិត្តនេះទទួលរងការរិះគន់យ៉ាងខ្លាំងពី សំណាក់សម្ព័ន្ធមិត្តមួយចំនួន ដែលបានចូលរួមក្នុងក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ខណៈអ្នកជំនាញជាច្រើន ព្រមានថា ក្រុម ISIS នឹងកកើតឡើងជាថ្មីក្រោយកងទ័ពអាមេរិកត្រូវបានដកចេញ៕


ចែករំលែក៖