ព័ត៌មានទាន់ហេតុការណ៍៖

បែកកង់រថយន្តធ្វើឲ្យមនុស្ស២នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួស

ប៉ោយប៉ែត: រថយន្តតាកូម៉ាមួយគ្រឿងបែកកង់មុខ ធ្វើឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស កាលពីរសៀលម៉ោង៣ និង២០នាទី ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ នៅផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិស្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាសមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ មុនដំបូងមានរថយន្តមួយគ្រឿងម៉ាកTOYOTA TONDRA ពណ៌ខ្មៅប្រផេះ ផ្លាកលេខភ្នំពេញ ២AQ.០០៤១ ដែលបើកបរដោយឈ្មោះ លី ទីគា ភេទប្រុស អាយុ៥៩ ឆ្នាំរស់នៅភូមិក្រឡែកលើ ឃុំល្វាលើ ស្រុកចំកាលើខេត្តកំពង់ចាម និង អ្នករួមដំណើរចំនួន២នាក់ម្នាក់ជាប្រពន្ធ និងម្នាក់ទៀតជាកូនមានឈ្មោះ ១/.ឈ្មោះឈីវ ងីម ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ,២/.ឈ្មោះលី ហួង ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនបង្កើត ។

នគរបាលបានបញ្ជាក់ថា៖ដំបូងរថយន្តគ្រោះថ្នាក់ធ្វើដំណើរ ពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់កន្លែងកើតហេតុខាងលើ បានបែកកង់មុខខាងឆ្វេងក្រឡាបជាច្រើនត្រឡប់បណ្តាបអោយមានគ្រោះថ្នាក់អ្នករួមដំណើចំនួន០២នាក់ស្លាប់នៅ និងកន្លែងហេតុ ដែលជាប្រ​ពន្ធ និងកូន ចំណែកអ្នកបើកបររថយន្ត ត្រូវជាប្តី និងឪពុកអ្នកស្លាប់នោះរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។ ចំណែកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យនៅឯស្រុកកំណើត ខេត្តកំពង់ចាម,ចំណោះរថយន្តខូចខាតធ្ងន់ ៕ វណ្ណា