ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយរឿងឈ្មួញនិងប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តសៀមរាបឃុតឃិតគ្នានាំយកជ្រូកឈឺពីបរទេសមកចរាចរណ៍កាប់លក់នៅទីផ្សារក្នុងខេត្តសៀមរាប ខណៈជ្រូកកំពុងផ្ទុះជំងឺឆ្លងនៅប្រទេសវៀតណាម

 

ខេត្តសៀមរាប៖ ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តសៀមរាប ត្រូវបានសារព័ត៌មានចុះផ្សាយលាតត្រដាងរិះគន់ថា មានការឃុបឃឹតគ្នាជាមួយមន្ត្រីក្រោមឱវាទបើកដៃ ឲ្យឈ្មួញនាំជ្រូកពីវៀតណាម ចូលមកលក់ចែកចាយ នៅខេត្តសៀមរាប យ៉ាងអនាធិបតេយ្យ ដោយគ្មានការ ត្រួតពិនិត្យសុខភាពសត្វ ពីមន្រ្ដីជំនាញពេទ្យសត្វ នោះទេ ខណះជ្រូកវៀតណាមកំពុងតែផ្ទះជំងឺឈឺនិងងាប់ រាប់ម៉ឺនក្បាល ហើយរដ្នាភិបាលវៀតណាបមបានចេញបញ្ជាអោយជីករណ្ដៅកប់ទាំងរស់ បែរជាខ្មែរវិញទិញជ្រូកឈឺទាំងយនោះមកចរាចរណ៍លក់ពេញទីផ្សារក្នុងប្រទេសកម្ពុជាទៅវិញ ដោយគ្មានការត្រួតពិនិត្យសុខភាពសត្វនិងមិនខ្វល់ពីសុខភាពប្រជាពលរដ្ន គិតតែប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។

តាមប្រភពព័ត៌មានបានអោយដឹងថា លោកព្រំ វិច ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តសៀមរាប អសមត្ថភាពខ្វះវិធានការ ខ្លាចមន្ត្រីក្រោមឱវាទ មិនហ៊ានប្រើជំនាញពេទ្យសត្វ ចុះទៅពិនិត្យ តាមកន្លែងសត្វឃាតដ្ឋានដែលនាំចូលមកពីប្រទេសវៀតណាមនោះទេ។ ឯអាជីវករ វិញ បានទទួលទិញជ្រូកឈឺទាំងនោះមកកាប់លក់ យ៉ាងពេញបន្ទុក លក់តាមបណ្ដាផ្សារនានា នៅខេត្តសៀមរាប ដោយជ្រូកខ្លះឈឺ និងខ្លះបានងាប់មិនដឹងមូលហេតុ។ ទោះជាមានករណីនេះកើតឡើងក្ដី ក៏មិនត្រូវបាន មន្ត្រីជំនាញពេទ្យសត្វ ក្រោមការដឹកនាំ របស់លោកព្រំ វិចត្រួត ពិនិត្យនោះឡើយ។

ប្រជាពលរដ្ឋ បានប្រាប់ថា យើងមានការភ័យខ្លាចយ៉ាងខ្លាំង នៃការឆ្លងជំងឺផ្សេងៗ ពីសត្វជ្រូក ដែលនាំមក ពីបរទេស ករណីនេះ មិនដឹងថា មានមូលហេតុអ្វី បានធ្វើឲ្យមន្ត្រីពេទ្យសត្វ របស់លោកព្រំ វិច មិនធ្វើការបែរជារក្សាភាព ស្ងប់ស្ងាត់ កើបលុយពុករលួយទៅវិញ។

NKD-36x6_outline

ពាក់ព័ន្ធ ទៅនឹងការរិះគន់នេះ លោកព្រំ វិច ប្រាប់ថាការនាំជ្រូក មកសត្វឃាតដ្ឋាននៅសៀមរាប បច្ចុប្បន្នមានក្រុមហ៊ន៣ គឺ ស៊ីភី,អង្គរសុខសារឹទ្ធ និងចន្ធូមានជ័យ គេមានច្បាប់ពីក្រសួងត្រឹមត្រូវ និងមានអាជីវករក្នុងស្រុកមួយចំនួននាំពីបណ្ដាខេត្តនានា និងមានលិខិតស្នាមត្រឹមត្រូវ ពីការិយាល័យជំនាញ មានឯកសារត្រឹមត្រូវ ដែលជំនាញបានដកហូតពីអាជីវករទុក និងមានមន្ត្រីជំនាញប្រចាំការ នៅគ្រប់សត្តឃាតដ្ឋាន មិនអនុញ្ញាតអោយពិឃាត ឬនាំចូលជ្រូកគ្មានច្បាប់មកពិឃាតទេ ហើយថ្មីៗនេះជំនាញ បានធ្វើការផាកពិន័យ និងកិច្ចសន្យាជាច្រើន ករណីផងដែរ។

ជុំវិញករណីនេះយើងបានធ្វើកិច្ចសម្ភាស ជាមួយប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប លោកទា គឹមសុទ្ធ ឆ្លើយថាជាប់រវល់ប្រជុំ ទោះយ៉ាងណាក៏ប្រជាពលរដ្នសង្ឃឹមថា លោក នឹងចាត់វិធានការ តាមដាន រាល់លិខិតស្នាម របស់ពេទ្យសត្វអោយត្រឹមត្រូវតាមច្បាប់ កុំអោយពេទ្យសត្វចេះតែឆ្លើយដោះសារយករួចខ្លួន និងត្រូវគិតពីសុខភាពប្រជាពលរដ្នជាធំ កុំអង្គុយមើលតែរបាយការណ៍ជឿរលើ ឯកសាររបស់មន្ដ្រីខិលខូច ដេកស៊ីប្រាក់ខែអត់ធ្វើការ ហើយប្រព្រឹត្តអំពើពុករលួយ៕

បញ្ហានេះប្រជាពលរដ្នក៏សំណូមពរដល់រដ្នមន្រ្ដីក្រសួងកសិកម្ម លោក វេង សុខុន ពិនិត្យមើលតើមន្រ្ដីមួយណាជាមន្រ្ដីគ្រាប់ល្ពៅ ដែលតែងតែធ្វើរបាយការណ៍កុហក ដើម្បីប្រយោជន៍ និងបុណ្យរបស់ខ្លួនដាក់បន្ទុកលើរាជរដ្ឋាភិបាល ធ្វើឲ្យប្រជាប្រិយភាពធ្លាក់ចុះ៕ ប៊ុន រិទ្ធី