ព័ត៌មានទាន់ហេតុការណ៍៖

បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយាន​ ដ្ឋា​ន​អន្ដរជាតិ​ទីក្រុង​កា​ប៊ូល​ស្លាប់​ និង​របួស​ជាង​២០​នាក់​

ចែករំលែក៖

​​មន្ដ្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បញ្ជាក់​ថា​ មនុស្ស​៣​នាក់​បាន​បាត់បង់​ជីវិត​ និង​ ជាង​២០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ ស្រាល​ បន្ទាប់​ពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់​ បែក​គោលដៅ​ទៅ​លើ​ក្បូន​រថយន្ដ​ប្រតិភូ​ សហគមន៍​អឺរ៉ុប​ នៅ​ក្បែរផ្លូវ​ចូល​ទៅ​ កាន់​អាកាសយានដ្ឋាន​អន្ដរជាតិ​ទីក្រុង​ កា​ប៊ូល​ អា​ហ្វ​ហ្គា​នី​ស្ថាន​ កាលពី​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​ក្រុម​ឧទ្ទាម​លី​បង់​បាន​ចេញ​មុខ​ ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​នេះ​ ថា​ជា​ទ​ង្វើ​របស់​ក្រុម​ខ្លួន​ ។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អ​ហ្វ​ហ្គា​ នី​ស្ថាន​ លោក​ Najib​ Danish​ បាន​ថ្លែង​ ថា​ រថយន្ដ​យោធា​បរទេស​១​គ្រឿង​ និង​ រថយន្ដ​ជន​ស៊ី​វិល​២​គ្រឿង​រង​ការ​បំផ្លាញ​ ដោយ​ការ​វាយប្រហារ​នេះ​ ៕


ចែករំលែក៖