ព័ត៌មានទាន់ហេតុការណ៍៖

បំពាក់ឯកសណ្ឋានដល់ប្រជាការពារភូមិ៥៤នាក់ ដើម្បីបំពេញការងារការពារប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន

ខេត្តប៉ៃលិន៖ ប្រជាការពារភូមិ ត្រួវរក្សាឯកសណ្ឋានឲ្យបានល្អ និងមិនត្រួវផឹកគ្រឿងស្រវឹងពេលបំពេញការងារក្នុងមូលដ្ឋានរបស់ខ្លួន ។ នេះជាការលើកឡើងរបស់ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងឱកាសអញ្ជើញជាគណៈអធិបតីបំពាក់ឯកសណ្ឋាន ជួនប្រជាការពារភូមិចំនួន៥៤នាក់ ក្នុងសង្កាត់ទូលល្វា កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ ក្នុងសាលប្រជុំធំសាលាខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត , លោកចៅក្រមសាលាដំបូងខេត្ត ,លោកស្នងការនគរបាលខេត្ត , លោក ឌឹន គឹម ប្រធានក្រុមការងារចុះពង្រឹងសង្កាត់ទូលល្វា ព្រមទាំងលោកចៅសង្កាត់ លោកមេភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ ឯកសណ្ឋានប្រជាការពារភូមិ ដែលបំពាក់ជួនបងប្អួននាពេលនេះ គឺធ្វើយ៉ាងណាត្រួវគោរពវិន័យ ហើយយើងក៏ជាកងកម្លាំងមួយនៅក្នុងមូលដ្ឋាន ជាងនេះទៅទៀតពេលចុះបំពេញការងារ មិនត្រួវផឹកគ្រឿងស្រវឹង ។ លោកបន្តទៀតថា៖ បើមានការអ្វីត្រួវចេះទំនាក់ទំនងមកមេប៉ុស្តិ៍ ឬក៏អធិការក្រុងប៉ៃលិន បើមានការចំបាច់បំផុតត្រួវរាយការណ៍មកស្នងការនគរបាលខេត្តភ្លាមៗ ហើយយើងត្រួវចេះគោរពវិន័យនៃកងកម្លាំង ព្រមទាំងចេះស្រឡាញ់ សំលៀកបំពាក់នេះឲ្យបានល្អផងដែរ ។

ក្នុងឱកាសនោះដែរលោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ នេះជាលើកទី២ហើយ ដែលអាជ្ញាធរខេត្ត បានធ្វើការបំពាក់ឯកសណ្ឋានជួនប្រជាការពារភូមិ បន្ទាប់ពីលើកទី១ ធ្វើឡើងនៅសង្កាត់បរយ៉ាខា មានចំនួន៧០នាក់ ហើយនៅពេលនេះយើងធ្វើជួនប្រជាការពារភូមិនៅសង្កាត់ទូលល្វា ដែលមានប្រជាការពារភូមិសរុប៥៤នាក់ ។ លោក បានបន្តទៀតថា៖ បើយើងនិយាយទៅប្រជាការពារភូមិ ដែលបានបំពាក់ឯកសណ្ឋាន មានពីរសង្កាត់គឺសរុបមានប្រជាការពារភូមិ១២៤នាក់ ដែលបានមកពី១៨ភូមិ ក្នុងសង្កាត់ទូលល្វា ក្រុងប៉ៃលិន ។ ក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើរដល់ប្រជាការពារភូមិទាំងអស់ ត្រួវតែគោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុង នៃកម្លាំង ព្រោះថានៅពេលនេះយើងជាកងកម្លាំងមួយក្នុងការការពារភូមិ ឃុំរបស់យើង ជាងនេះទៅទៀតយើងត្រួវក្តាប់ឲ្យបាននូវព័ត៌មានសន្តិសុខ មិនត្រួវពិសាគ្រឿងស្រវឹងពេញបំពេញការងារក្នុងមូលដ្ឋាន ចេះស្រលាញប្រជាពលរដ្ឋក្នុងភូមិ ។

ជាមួយគ្នានេះដែរយើងត្រួវសង្កេតមើលពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ហើយបើមានបញ្ហាណាមួយពាក់ព័ន្ធករណីខាងលើ យើងត្រួវរាយការណ៏ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ ឬអធិការក្រុង ឬក៏មកស្នងការនគរបាលខេត្ត ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះឲ្យទាន់ពេលវេលា ៕ ស សារ៉េត

fer (3)

fer (9)

fer (8)

fer (7)

fer (6)

fer (5)

fer (4)

fer (2)

fer (1)