ព័ត៌មានទាន់ហេតុការណ៍៖

ប៉ង​រំលោភ​ប្រពន្ធ​គេ​គេចខ្លួន​បាន​១០​ខែ​មក​ផ្ទះ​វិ​ញ​ចូល​គុកល្មម

ខេត្ដ​ត្បូងឃ្មុំ​ ៖​ បុរស​ម្នាក់​មាន​ប្រពន្ធ​កូន​រួច​ទៅ​ហើយ​ស្រាប់តែ​បែកគំនិត​ចាប់​រំលោភ​ប្រពន្ធ​គេ​ដែល​រស់នៅ​ជាប់​ផ្ទះ​គ្នា​ តែ​មិន​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៥​ ខែ​ មីនា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ភូមិ​សញ្ជ័យ​ ឃុំ​តំបែរ​ ស្រុក​តំបែរ​ ខេត្ដ​ត្បូងឃ្មុំ​ ។​ បន្ទាប់​មក​ក៏​បាន​រត់គេច​ខ្លួន​បាន​១០​ខែ​ រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​បាន​វិល​ចូល​ភូមិ​វិញ​ក៏​ត្រូវ​ សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​តាម​ដីកា​តុលាការ​ តែ​ម្ដង​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ ខ្លួន​ឈ្មោះ​ ម៉ៅ​ ចិន្ដា​ ហៅ​ម៉ៅ​ ចេ​ន​ អាយុ​៣២​ឆ្នាំ​ មុខរបរ​លក់​កាហ្វេ​ មាន​ទី​ លំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​និង​ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់ត្រាច​ខាង​ កើត​ ឃុំ​កំពង់ត្រាច​ ស្រុក​កំពង់ត្រាច​ខេត្ដកំពត​។​ចំណែក​ស្ដ្រី​រង​គ្រោះ​មាន​ប្ដី​និង​កូន​រួច​ទៅ​ហើយ​ និង​មាន​ទីលំនៅ​ ក្បែរ​ផ្ទះ​ជនសង្ស័យ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ ឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០១៤​ ជនសង្ស័យ​ បាន​ក្រោក​ពី​ដេក​ដាំទឹក​ទុក​សម្រាប់​ឆុង​ កាហ្វេ​លក់​ គាប់​ជួន​ពេល​នោះ​ស្ដ្រី​រង​ គ្រោះ​ដែល​មាន​លំនៅ​ជាប់​គ្នា​បាន​ក្រោក​ ពី​ដេក​ចេញ​មក​បោស​សំរាម​នៅ​ខាង​ ក្រៅ​ផ្ទះ​ ចំណែក​ប្ដី​ស្ដ្រី​រង​គ្រោះ​បាន​ចេញ​ ទៅ​ផឹក​កាហ្វេ​នៅ​តៀម​កាហ្វេ​ផ្សេង​មួយ​ ទៀត​ដែល​មាន​ចម្ងាយ​ប្រមាណ​១០០​ ម៉ែត្រ​ពី​ផ្ទះ​ ។​ ភ្លាម​នោះ​ជនសង្ស័យ​បាន​ ទាញ​កាំបិត​កាន់​ដើរ​សំដៅ​ទៅ​រក​ស្ដ្រី​រង​ គ្រោះ​រួច​ក៏​ភ្ជង់​គំរាម​មិន​ឱ្យ​នាង​ស្រែក​ និង​បាន​ចាប់​អូស​នាង​យក​ទៅ​ធ្វើ​សកម្ម​ ភាព​រំលោភ​នៅ​ក្បែរ​ពាងទឹក​ ប៉ុន្ដែ​ពេល​ កំពុង​ធ្វើ​សកម្មភាព​នោះ​ ស្រាប់តែ​ស្ដ្រី​ ជា​ប្រពន្ធ​របស់​ជនសង្ស័យ​បាន​តាម​ទាន់​ ធ្វើ​ឱ្យ​បុរស​សង្ស័យ​ ងើប​រត់​មក​ផ្ទះ​របស់​ ខ្លួន​វិញ​ធ្វើ​ព្រងើយ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ ក្រោយ​កើតហេតុ​ស្ដ្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ បណ្ដឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្ដរាគមន៍​ឃាត់​ខ្លួន​ជនសង្ស័យ​ តែ​ជនសង្ស័យ​បានដឹង​ខ្លួន​មុន​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​។​ ចំណែក​សមត្ថកិច្ច​ក្រោយ​ពី​ស៊ើបអង្កេត​រួច​ហើយ​ ក៏​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រហូត​ដល់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ ជនសង្ស័យ​ឈ្មោះ​ ម៉ៅ​ ចិន្ដា​ តែ​ម្ដង​ ។​

​សមត្ថកិច្ច​បាន​បន្ដ​ថា​ រហូត​មក​ដល់​ ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ដោយ​ អនុវត្ដ​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ​ ២១៦​ ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ ចេញ​ដោយ​លោក​នៅ​ យ៉ា​រ័​ត្ន​ ចៅ​ក្រប​ស៊ើបសួរ​ ។​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៥​ លោក​ នៅ​ យ៉ា​រ័​ត្ន​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​បាន​សម្រេច​ចេញ​ដីកា​លេខ​៦៤​ ឃ​.​ខ​ បង្គាប់​ឱ្យ​ឃុំ​ ខ្លួន​ជនសង្ស័យ​ឈ្មោះម៉ៅ​ចិន្ដា​នៅ​ពន្ធ​នាគារ​រង់ចាំ​បើក​សវនាការ​វិនិច្ឆ័យ​ទោស​នៅ​ពេល​ក្រោយ​ ៕

narin1(9)